តារា​ចម្រៀង​ប្រុស​ចិន ត្រូវ​គេ​ច្រឡំ​ថា​ជា​មនុស្ស​ស្រី

  • 2022-10-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​មាន​រាង​ស្គម​ស្ដើង ស្បែក​ស ធ្វើ​ឲ្យ​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ចិន Hu Yetao ត្រូវ​គេ​ច្រឡំ​ថា​ជា​មនុស្ស​ស្រី។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ចម្រៀង​ប្រុស​​ចេញ​ពី​កម្មវីធី Chuang 4 ឈ្មោះ Hu Yetao ត្រូវ​បាន​អ្នក​គាំទ្រ​ប្រទះ​ឃើញ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ។ ខណៈ​អ្នក​គាំទ្រ​មួយ​ចំនួន​ដឹង​ថា លោក​គឺ​ជា​មនុស្ស​ប្រុស​នោះ មួយ​ចំនួន​ច្រើន​ស្មាន​ថា តារា​ចម្រៀង​រូប​នេះ​គឺ​ជា​មនុស្ស​ស្រី។

នៅ​ពេល​ត្រូវ​បាន​គេ​ប្រាប់​ថា ប្រុស​ស្អាត​កើត​ឆ្នាំ​២០០០​គឺ​ជា​មនុស្ស​ប្រុស ពួក​គេ​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង និង​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង។ ជាមួយ​នឹង​រូបរាង​ស្គម​ស្ដើង សក់​វែង ព្រម​ទាំង​ស្បែកស នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល Hu Yetao ត្រូវ​គេ​ច្រឡំ​ជា​មនុស្ស​ស្រី។

កាល​ពី​ចូលប្រកួត​ក្នុង​កម្មវិធី Chuang 4 លោក​ក៏​ធ្លាប់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​កម្មវិធី​ប្រលង​ជ្រើស​តារា​ចម្រៀង​ប្រុស តែ​គេ​ស្មាន​តែ​មាន​មនុស្ស​ស្រី​ចូលរួម​ទៅ​វិញ៕

ប្រភព៖ soha ប្រែ​សម្រួល៖ Caramel