បែក​ធ្លាយ​ព័ត៌មាន Wang Yi Bo កំពុង​មានស្នេហា​ជាមួយ​អ្នក​ស្នង​មរតក​៥០​ពាន់​លាន​ដុល្លារ

  • 2022-10-04 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង និង​ចម្រៀង​ប្រុស​ជួរ​មុខ​ចិន Wang Yi Bo ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​មាន​មនោសញ្ចេតនា​ជាមួយ អ្នក​នាង​នៃ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា តារា​សម្ដែង និង​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ​ចិន Wang Yi Bo ត្រូវ​បាន​ក្លាយ​ជា​ប្រធានបទ​​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ក្រោយ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ពី​រឿង​ស្នេហា​របស់​លោក​កើត​ឡើង។

តាម​នោះ​ដែរ តួ​រឿង The Legend of Fei ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​កំពុង​មាន​ស្នេហា​ជាមួយ Qi Mei He អ្នក​នាង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Sparkle Roll Group ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​ប្រទេស​ចិន ដោយ​មាន​ទ្រព្យ​សរុប​ឡើង​ដល់ ៥០​ពាន់​លាន​ដុល្លារ។

មូលហេតុ​នៃ​ការ​បែក​ធ្លាយ​នេះ​នោះ​គឺ នៅ​ក្នុង​ទូរសព្ទ​របស់​ប្រុស​ស្អាត​អាយុ ២៥​ឆ្នាំ គឺ​មាន​រូប​ថត​របស់ Qi Mei He។ ដោយ​សារ​តែ​ឪពុក​របស់ Mei He គឺ​ជា​មិត្ត​របស់​កំពូល​តារា​សម្ដែង​ប្រុស​ឈិន ឡុង ដូច​នេះ​នាង​ស្គាល់​សិល្បករ​មួយ​ចំនួន​ដែរ តែ​មិន​ធ្លាប់​មាន​ព័ត៌មាន​ស្នេហា​ជាមួយ​តារា​ប្រុស​ណា​ក្រៅ​ពី Wang Yi Bo ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម