ចូលខែតុលា ឆ្នាំទាំង៣នេះ មានសំណាងខ្លាំង គ្មាននរណាអាចប្រជែងភ័ព្វសំណាងរបស់គេបានទេ

  • 2022-10-04 08:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខែ​តុលា​នេះ រាសី​ឡើង​ខ្ពស់​ណាស់ សម្រាប់​ឆ្នាំ​ទាំង​៣។

១. ឆ្នាំ​​រោង

ចូល​​ខែ​តុលា ​រាសី​​របស់​អ្នក​កើត​ឆ្នាំ​រោង​​ឡើង​ខ្ពស់​ត្រដែត ពិសេស​រឿង​ស្នេហា។ ​បើ​និយាយ​ពី​ការងារ​វិញ ​គេ​នឹង​បាន​ការ​ជួយ​ជ្រោម​ជ្រែង​​ធ្វើ​ឲ្យ​គេ​អាច​ឡើង​ប្រាក់​ខែ ​ឬ​ឡើង​មុខ​ដំណែង​ក៏​ថា​បាន។ ​​យ៉ាង​ណា​ក្តី ​គេ​ត្រូវ​រម្ងាប់​ភាព​ក្រោធ ព្រោះ​ថា​ទោះ​បី​រាសី​ឡើង​ក៏​ពិត​មែន​តែ​គេ​ងាយ​នឹង​សាង​កំហុស​បើ​ឆេវ​ឆាវ ​មិន​សម​ហេតុ​ផល។

២. ឆ្នាំ​ម្សាញ់

ក្នុង​ខែ​តុលា​នេះ ​ឆ្នាំ​ម្សាញ់​បានប​ង្ហាញ​ថា​គេ​ខិត​ខំប្រឹង​ប្រែង ជម្នះ​ដោះស្រាយ​បញ្ហា និង​ព្យាយាម​ធ្វើ​​ឲ្យ​បាន​សម្រេច​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ។ ​រាសី​របស់​គេ​ឡើង​ដូច​កាំ​ជ្រួច​ហោះ ​ហើយ​បើ​ពេល​មាន​បញ្ហា ​គេ​គួរ​សុំ​ជំនួយ​ពី​​មនុស្ស​ដែល​ទុក​ចិត្ត​នោះ​​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ។ ​សម្រាប់​អ្នក​មាន​គូ សូម​កុំ​ងង៉ក់​ដាក់​គ្នា ត្រូវ​និយាយ​​ដោះស្រាយបញ្ហា​ជាមួយ​គ្នា ​មិន​ត្រូវ​លាក់​គ្នា​នោះ​ទេ។ ​បើ​និយាយ​ពី​​លុយ​កាក់​វិញ​ឃើញ​ថា ​អ្នក​គួរ​សន្សំ​ឲ្យ​បាន​ច្រើន​ហើយ​គួរ​រៀប​ចំ​ខ្លះ​សម្រាប់​ទុក​នាពេលអនាគតព្រោះ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​នឹង​កើន​ឡើង​តិចតួច​ប៉ុណ្ណោះ។ ​ដូច្នេះ ត្រូវ​ខំ​ប្រឹង​ធ្វើការ ហើយ​​ប្រញាប់​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ឲ្យ​បាន​ឆាប់។ ដំបូន្មាន​សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់ ​គប្បី​យក​ចិត្តទុក​ដាក់​លើ​​អ្នក​ថ្នាក់​តូច​ជាង​ខ្លួន និង​មាន​សន្តាន​ចិត្ត​ល្អ​​លើ​មនុស្ស​ជុំវិញ។

​៣. ឆ្នាំ​វក

យោង​តាម​ហោរាសាស្រ្ត ​ឆ្នាំ​វក​កំពុង​ឡើងកូដ​នៅ​ខែ​តុលា​នេះ​។ ​គេ​ជួប​ឱកាស​ជា​ច្រើន ដែល​នាំ​ឲ្យ​ព្រេង​សំណាង​​គេ​រឹត​តែ​ល្អ ​ប៉ុន្តែ​មិន​ត្រូវ​អំនួត​នោះ​ទេ។ ​ដំបូន្មាន​សម្រាប់​អ្នក​កើត​ឆ្នាំ​វក ​ចៀស​វាង​ការ​ខ្ចី​ប្រាក់​ពី​អ្នក​ដទៃ ឬ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ប្រាក់។ សម្រាប់​ខែ​តុលា​នេះ ​សំណាង​នឹង​បើក​ទ្វារ​រង់​ចាំ​ ​តែ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​សុខភាព​ផង​ដែរ ​មិន​គួរ​ខំប្រឹង​រហូត​ភ្លេច​គិត​ពី​ខ្លួន​ឯង​នោះ​ទេ៕​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម