Kim Go Eun រង​ការ​រិះគន់​ព្រោះ​លក់​សំបុត្រ Fan Meeting ថ្លៃ​ជាង​តារា​ដទៃ

  • 2022-10-04 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្លៃ​សំបុត្រ​ជួបជុំ​អ្នក​គាំទ្រ​របស់​​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Kim Go Eun បាន​ក្លាយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាង​ត្រូវ​គេ​រិះគន់។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Wikitree បាន​រាយការណ៍ថា នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​ខាង​មុខ​នេះ តារា​សម្ដែង​ជួរ​មុខ​ស្រី​កូរ៉េ Kim Go Eun នឹង​ប្រារព្ធ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ Yes24 Live Hall។ យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ​តម្លៃ​ចូលរួម​ក្នុង​កម្មវិធី ដោយ​នៅ​លើ​គេហទំព័រ​លក់​សំបុត្រ​ផ្លូវ​ការ សំបុត្រ​មួយ​មាន​តម្លៃ ៨៨០០០វ៉ុន (៦១​ដុល្លារ) ខណៈ​តារា​ដទៃ​លក់​សំបុត្រ​មិន​ដល់​ពាក់​កណ្ដាល​នៃ​សំបុត្រ​ខាង​លើ​នោះ​ទេ។

ជាក់​ស្ដែង សំបុត្រ Fan Meeting របស់​តារា​ចម្រៀង និង​សម្ដែង​ស្រី​​ Choi Soo Young មាន​តម្លៃ​ត្រឹម​តែ ៣៣០០០​វ៉ុន (២៣​ដុល្លារ) តែ​ប៉ុណ្ណោះ។​ ដោយ​សារ​តែ​តម្លៃ​សំបុត្រ​ថ្លៃ​ជាង​គេ​បែប​នេះ ធ្វើ​ឲ្យ​តួរឿង Little Women រង​ការ​រិះគន់​ ដ្បិត​មនុស្ស​ជា​ច្រើន​បាន​លើក​​ឡើង​ថា មូលហេតុ​ចម្បង​នៃ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​មិន​មែន​កម្មវិធី​រក​លុយ​នោះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម