សម្ភារ:ប្រើប្រាស់ ៤ប្រភេទទោះគូស្នេហ៍ស្រលាញ់គ្នាយ៉ាងណាក៏មិនអាចចែករំលែកជៀសវាងឆ្លងជំងឺ

  • 2022-10-03 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់របរទាំងនេះមានផ្ទុកនូវបាក់តេរីជាច្រើន ដែលមានសមត្ថភាពបង្ករការឆ្លងរវាងមនុស្ស ដូច្នេះ មិនគួរចែករំលែកវា រួមទាំងប្តី និងប្រពន្ធ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ថាអាចប្ររួមគ្នាបាន។

សាកក្រឡេកមើលសម្ភារ:ប្រើប្រាស់ទាំង ៤ប្រភេទខាងក្រោមនេះមានអ្វីខ្លះដែលអ្នកគួរដឹង៖

១.កន្សែង ជូតមុខមាត់ ឬខ្លួន នុងជីវិត មនុស្សជាច្រើនមានទម្លាប់ចែករំលែកកន្សែងជាមួយអ្នកដទៃ។ នេះហាក់បីដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែតាមពិតអាចនាំមកនូវបញ្ហាជាច្រើន។ កន្សែងត្រូវបានប្រើជាចម្បងដើម្បីជូតមុខ និងដងខ្លួន។ វាមានទំនាក់ទំនងផ្ទាល់ជាមួយស្បែក ដូច្នេះវាងាយនឹងឆ្លងបាក់តេរី។ កន្សែងមានជាតិសរសៃកប្បាស ស្រូបយកទឹកបានល្អ ដូច្នេះពួកវាអាចក្លាយជាបរិយាកាសដ៏ល្អសម្រាប់បាក់តេរីដើម្បីពង្រីក និងលូតលាស់។ ដូច្នេះហើយ ប្ដីប្រពន្ធ ឬអ្នកណាដែលប្រើកន្សែងរបស់អ្នកដ៏ទៃ ងាយឆ្លងមេរោគឆ្លង ជាពិសេសស្ត្រី។

២.ច្រាសដុសធ្មេញ ច្រាសដុសធ្មេញគឺជាវត្ថុដែលមានបាក់តេរីច្រើន។ នេះជាវត្ថុផ្ទាល់ខ្លួនដែលមិនអាចចែករំលែកបាន មានបាក់តេរីជាច្រើនលាក់ខ្លួននៅលើជក់របស់ច្រាស។ ជាពិសេសសម្រាប់អ្នកដែលតែងតែមានឈាមនៅពេលដុសធ្មេញ។ បាក់តេរីទាំងនេះអាចចូលក្នុងរាងកាយ និងបង្កជាជំងឺផ្សេងៗបានប្រសិនបើអ្នកប្រើជក់របស់អ្នកជាមួយគ្នាហានិភ័យមានច្រើន គួរតែប្រើប្រាស់ផ្សេងគ្នាជាការល្អ ហើយសម្រាប់សម្ភារ:ប្រើនេះក៏មិនសូវជាថ្លៃ គួរឲ្យសន្សំសំចៃក្នុងការប្រើប្រាសរួមគ្នាឡើយ។

៣.ឡាមកោរ ឬ កន្ត្រៃកាត់ក្រចក ហានិភ័យខ្លាំង អាចបង្ករមានជម្ងឺឆ្លងតាមឈាម ដូចជារលាកថ្លើមប្រភេទ B រលាកថ្លើមប្រភេទ C ជាដើមនោះ ដាច់ខាតមិនត្រូវចែករបស់របរប្រើប្រាស់ដូចជា កន្ត្រៃកាត់ក្រចក ឡាម ជាដើម ដើម្បីជៀសវាងការឆ្លងមេរោគដល់អ្នកដទៃ។ បន្ទាប់ពីការប្រើប្រាស់វាក៏ចាំបាច់ផងដែរមិនគួរប្រើរួម ឬអាចកោរម្តងយកទៅបោះចោល មិនគួរយកមកប្រើម្តងទៀត ឬឲ្តអ្នកផ្សេងប្រើ។

៤.សាប៊ូដុំដុសមុខ ឬខ្លួនរួមគ្នា កន្លងមក សាកលវិទ្យាល័យ Florida បានរាយការណ៍ថា មានករណីកីឡាករបាល់ទាត់ជួបប្រទះនឹងជំងឺ Staphylococcus aureus (MRSA) ឡើងវិញ បន្ទាប់ពីចែករំលែកសាប៊ូងូតទឹកឱ្យគ្នាទៅវិញទៅមក។ នេះគឺជាការឆ្លងមេរោគ staph ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច។ ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សដោយការចែករំលែកសាប៊ូ។

មនុស្សជាច្រើនគិតថាសាប៊ូគឺជាផលិតផលលាងសម្អាតដែលមានសមត្ថភាពសម្លាប់បាក់តេរី ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សាប៊ូជាញឹកញាប់សើម ដែលធ្វើឱ្យវាក្លាយជាបរិយាកាសដ៏ល្អសម្រាប់បាក់តេរីលូតលាស់។ បាក់តេរីអាចផ្លាស់ទីពីស្បែកមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួលនៅពេលចែករំលែកដុំសាប៊ូ។ មនុស្សកាន់តែច្រើនប្រើសាប៊ូ បរិមាណបាក់តេរីកាន់តែច្រើន ឱកាសនៃការចម្លងមេរោគកាន់តែខ្ពស់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម