៩ស្នៀតសម្រាប់ស្រីៗធ្វើឱ្យមិត្តប្រុសស្រលាញ់ធ្លាក់ក្នុងអន្លង់ស្នេហ៍ងើបមុខមិនរួចនិងមិនងាយធុញ

  • 2022-09-30 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើម៉េចឱ្យសង្សារស្រលាញ់គ្នាមិនធុញគេធ្វើម៉េច? តើអ្នកធ្លាប់ឆ្ងល់ទេថាតើគូស្នេហ៍យូរអង្វែងនៅជាមួយគ្នាដោយមិនធុញទ្រាន់ទេ? ជាការពិតណាស់ នៅដំណាក់កាលដំបូងនៃទំនាក់ទំនង អ្នកត្រូវតែនិយាយផ្អែមល្ហែម ថាអ្នកស្រលាញ់មិត្តស្រីរបស់អ្នកជា ញឹកញាប់ ប៉ុន្តែនៅពេលដែល អ្នក រស់នៅ ជាមួយគ្នាបានយូរ មនុស្សជាច្រើនអាចនឹងមានការធុញទ្រាន់ខ្លះ។

តោះ! កញ្ញាចែករំលែកតិចនិចធ្វើឱ្យមិត្តប្រុសលង់ស្នេហ៍នឹងមិត្តស្រីទាំងអស់គ្នាខាងក្រោម ហើយរក្សាភាពផ្អែមល្ហែមដូចពេលដែលអ្នកចែចង់គ្នាដំបូងអីចឹង៖

១. ការយកចិត្តទុកដាក់គ្នាជាប្រចាំ ការយល់ចិត្តគ្នាទៅវិញទៅមក គឺជាកត្តាចាំបាច់សម្រាប់គូស្នេហ៍គ្រប់រូប។ ប៉ុន្តែអ្នកត្រូវធ្វើវាឱ្យបានទៀងទាត់។ គ្រាន់តែមើលថែរឿងតូចតាចអាចបង្ហាញពីការយកចិត្តទុកដាក់របស់អ្នក។ ឧទាហរណ៍៖ ភ្ញាក់ពីគេងធ្វើអាហារពេលព្រឹក ច្របាច់ថ្នាំដុសធ្មេញ រៀបចំសម្លៀកបំពាក់។ បន្ទាប់ពីធ្វើការ ឬលេងកីឡារួច អ្នកនឿយហត់រួចម៉ាស្សាដើម្បីបំបាត់ភាពនឿយ ហត់។ ថែទាំថ្នាំពេលគាត់ឈឺ។ សូម្បីតែចងចាំព័ត៌មានលម្អិតរបស់គាត់ ដូចជាអ្វីដែលពួកគេចូលចិត្តញ៉ាំ តន្ត្រីប្រភេទណាដែលពួកគេស្តាប់។ ព្រោះធ្វើឱ្យគាត់ស្គាល់សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគាត់ហើយច្បាស់ជាមិនទៅណាទេ។

២. មានជ្រុងដ៏គួរឱ្យស្រលាញ់ ដូចជាពេលដែលគាត់មិនខ្វល់ឬចាប់អារម្មណ៍ពីយើង អាចចូលទៅលូកដៃអោបថើប និងសុំជំនួយពីគាត់បន្តិច។ ឬថ្ងៃដែលយើងមិនបានជួបគ្នា ផ្ញើសារគួរឱ្យស្រឡាញ់ដើម្បីនិយាយថា អ្នកនឹកគាត់។ ចង់ឃើញមុខរបស់គាត់។ គាត់ច្បាស់ជាច្របូកច្របល់ បេះដូងលោតញាប់ចង់មកជួបអ្នកឆាប់និងចាប់អារម្មណ៍អ្នកជាមិនខាន។

៣. ថែរក្សាខ្លួនអ្នកឱ្យបានល្អជានិច្ច មិនថាមនុស្សស្រីឬប្រុសតែងចូលចិត្តអ្នកដែលមានរូបរាង មុខមាត់ស្អាតនិងស្រស់សង្ហា? ដូច្នេះហើយ អ្នកត្រូវតែថែរក្សាខ្លួនឯងឲ្យបានល្អជានិច្ច មិនថារាងកាយ ការស្លៀកពាក់ សាកល្បងផ្លាស់ប្តូរការតុបតែងខ្លួន ឬធ្វើម៉ូដសក់ថ្មី។ ឬហាត់ប្រាណដើម្បីឱ្យរាងកាយសម និងភ្លឺថ្លាបែបនេះដើម្បីកុំឱ្យគាត់មើលមុខអ្នកដទៃពេលនៅជិតអ្នក ហើយក្លិនខ្លួនត្រូវតែក្រអូបទាក់ទាញចិត្ត។

៤. រៀនទម្លាប់ប្រើពាក្យផ្អែមល្ហែម ដូចការចែចង់ថ្មីៗ ពាក្យផ្អែមល្ហែមនៃការសរសើរ ជាពិសេសនៅពេលដែលលឺចេញពីមាត់មនុស្សដែលយើងស្រលាញ់។ វាពិតជាល្អនិងមានន៏យសម្រាប់បេះដូង ដូច្នេះនៅពេលមនុស្សស្រលាញ់ធ្វើអ្វីដែលជោគជ័យ រឿងល្អ កុំភ្លេចសរសើរ និងបង្ហាញការតបស្នងដោយពាក្យផ្អែមល្ហែម។ កុំប្រើពាក្យប្រមាថ ដូចជាពេលមកផ្ទះយឺត ជំនួសឱ្យការសួរថា "តើនៅឯណា ហេតុអ្វីបានជាអ្នកយឺត?" ព្យាយាមប្តូរទៅ "ត្រលប់មកវិញហើយឬនៅ? ហត់ទេ? ញ៉ាំអីហើយឬនៅ?" បញ្ចូលនិយាយថែមពាក្យសរសើរថា "ថ្ងៃនេះស្អាតណាស់ - សង្ហាណាស់" អាចជួយឱ្យបេះដូងមិត្តស្រីឬប្រុសរបស់អ្នកកាន់តែស្លាប់ចិត្តហើយមិនហ៊ានខឹង។

៥.សមហេតុផល យល់បាន មិនល្ងង់ គ្រាន់តែរស់នៅរាល់ថ្ងៃ ទាំងការងារ និងមើលថែបេះដូងគ្នាទៅវិញទៅមកក៏ល្មមនឹងនឿយហត់និងលំបាកដែរ។ កុំមានចរិតច្រណែនអាត្មានិយម ប្រច័ណ្ឌ ចេះតែប្រកែកគ្នា ឈ្លោះគ្នា។ មានអីនិយាយគ្នាឲ្យយល់ មានហេតុផល និងជួយរកដំណោះស្រាយដោះស្រាយបញ្ហាគ្នា។

៦. អាចដើរតួនាទីបានច្រើន ការធ្វើជាគូស្នេហ៍មិនមែនមានន័យថាត្រូវតែជាគូស្នេហ៍នោះទេ។ ពេលខ្លះយើងគ្រាន់តែធ្វើដូចជាមិត្តសម្លាញ់របស់យើង ជប់លៀងសប្បាយ លេងហ្គេម ឬដើរលេងមើលកុនជាមួយគ្នា។ ធ្វើជាបងប្អូនប្រុសស្រីដែលផ្ដល់ដំបូន្មានឲ្យគ្នា ថែទាំគ្នា ជួយដោះស្រាយបញ្ហាគ្នា។ជាគ្រូពេទ្យចាមមើលថែពេលឈឺជា តឿនញាំថ្នាំឲ្យជាសះស្បើយ។ ជាឪពុកម្តាយ ផ្តល់តែការអត់អោន យោគយល់គ្នា ខ្វះខ្វាយបាយទឹកត្រជាក់ក្តៅ។ជាមេដឹកនាំគ្នា ចាំជួយប្រឹក្សាការងារ និងជាធនាគារចាំជួយទុកដាក់សន្សំឲ្យគ្នា មានតែការឲ្យ មិនដែលធុញទ្រាន់គ្នា ឈ្លោះខ្លះត្រូវខ្លះជារឿងធម្មតា។

៧. ភ្ញាក់ផ្អើលដើម្បីបង្កើតការរំភើបមួយចំនួនឲ្យគ្នា កាលដែលមនុស្សជាទីស្រលាញ់ធ្វើឱ្យអ្នកភ្ញាក់ផ្អើលជារឿងល្អក្នុងទំនាក់ទំនងស្នេហា? វាធ្វើឲ្យយើងងមានអារម្មណ៍ល្អ ការជូនបាច់ផ្កាសម្រាប់ថ្ងៃពិសេស ជូនកាដូ ឲ្យលុយគ្នាចាយ ធ្វើខួបកំណើត និងការសុំរៀបការជារឿងរំភើបដែលគួរធ្វើឲ្យគ្នាភាគីខាងណាមុនក៏បានមិនខ្វល់ស្រីឬប្រុសអ្នកចាំផ្តើម។

៨. ស្វែងរកអ្វីដែលពិសេសដើម្បីធ្វើជាមួយគ្នា មានកម្មវិធីពិសេសជាមួយមនុស្សជាទីស្រលាញ់ នេះជាអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់ពួកគេទាំងពីរ។ ដូចជាការណាត់គ្នាចេញទៅញាំអាហារនៅខាងក្រៅ ឬធ្វើម្ហូបញាំនៅផ្ទះជាមួយគ្នា ទៅស្តាប់តន្ត្រី ចូលបា ចូលក្លឹបរាំកម្សាន្តជាមួយគ្នា ប្តូរបរិយាកាសជាមួយគ្នាត្រឡប់មកវិញដោយភាពផ្អែមល្ហែម និងបន្ថែមជាមួយពាក្យថ្ងៃនេះអូនស្អាត ឬបងគួរឲ្យស្រលាញ់កាន់តែចង់ចាំនិងស្រលាញ់គ្នាខ្លាំងឡើង។

៩. ទុកចន្លោះសម្រាប់គ្នាទៅវិញទៅមក កន្លែងនេះក៏សំខាន់ក្នុងជីវិតគូ កុំបិទសិទ្ធគ្នា ហួងហែងជ្រុល សង្ស័យជ្រុល តាមដានគ្នា ឬមិនទុកចិត្តគ្នាដោយប្រការណាមួយ។ មនុស្សស្រលាញ់គ្នាមិនគួរខ្វល់ពីអតីតកាលពេកទេ តែខ្វល់ពេលបច្ចុប្បន្នគេនិងអ្នកកំពុងស្រលាញ់គ្នា។ អាចឲ្យគេធ្វើការងារដោយស្រួលចិត្ត អ្នកដូចគ្នា មានពេលជួបមិត្តភក្តិមិនចាប់បាច់តែមានវត្តមានអ្នក មិនខ្វល់ការណាត់ជួបជាមួយមិត្តស្រី ឬប្រុស។ ការធ្វើបែបនេះនឹងធ្វើឲ្យដៃគូអ្នកកាន់តែស្រលាញ់អ្នកទ្វេរដង និងមិនងាយបែកចិត្តទៅចាប់អារម្មណ៍អ្នកណាផ្សេងក្រៅពីអ្នកឡើយពិសេសខាងប្រុស។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម