៣តិចនិចជួយអ្នកឲ្យក្លាយជាមនុស្សស្រីឆ្លាតនឹងឈប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ
- 2022-09-30 03:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣តិចនិចជួយអ្នកឲ្យក្លាយជាមនុស្សស្រីឆ្លាតនឹងឈប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ
សំរាប់អ្នកដែលកំពុងបាក់ទឹកចិត្ត អ្នកដែលតែងតែប្រាប់ខ្លួនឯងថាអត់មានអ្នកណាស្រលាញ់ខ្លួនសោះ ថាខ្លួនឯងអត់មានតំលៃ អ្នកអត់ដឹងថាខ្លួនឯងមានជីវិតរស់នៅបន្តដើម្បីអ្វី? សូមកុំគិតបែបនឹង តោះចាប់ផ្តើមថ្ងៃថ្មី គិតរឿងល្អៗ ហើយធ្វើជីវិតរបស់អ្នកទាំងអស់គ្នាត្រឡប់មកភ្លឺស្វាងវិញ។
កញ្ញាចែករំលែក ៣តិចនិចជួយឲ្យអ្នកឆ្លាតជាងមុន បើអាចសាកបោះបង់គំនិតដែលគិតរាល់ថ្ងៃ ហើយមិនទទួលបានផលសម្រាប់អនាគតខាងក្រោម៖
១.ឈប់គិតអ្វីដែលនាំឲ្យខាតពេលវេលា នឹងខាតថាមពលល្អរបស់ជីវិត វាជារឿងមួយដែលគ្មានប្រយោជន៍ចំពោះជីវិតអ្នកទាល់តែសោះបើសិនជាអ្នកនៅតែវង្វេងរកខ្លួនឯងមិនឃើញ ហើយតែងតែសួរសំណួរផ្តេសផ្តាសមកកាន់ខ្លួនឯងដូចជា៖ •ហេតុអ្វីបានជាខ្ញុំមិនស្អាតដូចគេ? • ហេតុអ្វីខ្ញុំកើតមកទាប ជើងខ្លី រាងអត់បានដូចគេ? • ហេតុអ្វីបានជាខ្ញុំ មិនពូកែដូចគេ? •ហេតុអ្វីបានជាខ្ញុំ មិនកើតមកក្នុងគ្រួសារអ្នកមានដូចគេ? •ហេតុអ្វី ហេតុអ្វី ហេតុអ្វី…??? ការគិតគំនិតទាំងអស់នេះវាគឺជា«សំរាម» ហើយកាន់តែធ្វើឲ្យខួរក្បាល និងជីវិតអ្នកដាក់តែសំរាមពាសពេញមិនព្រមបោះបង់ចោល ឬលុបចោលរឿងមិនគួរកើត និងមិនគួរសួរមកកាន់ជីវិតខ្លួនឯង ព្រោះវាគ្មានថ្ងៃដែលជួយឲ្យអ្នកឆ្លាត ហើយស្អាតជាមុនបាននោះទេ
២.ចូរឈប់សង្សយ័ ឈប់វិភាគ នឹងឈប់វាយតំលៃខ្លួនឯងបែបនេះ បែបនោះទៀត ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ហើយអ្វីដែលសំខាន់ឈប់ប្រាប់ខ្លួនឯងថាធ្វើមិនបាន វាពិបាកខ្លាំងណាស់ខ្ញុំមិនអាចធ្វើវាបានសំរេចនោះទេ!អ្នកគួរតែគិតថាគ្រប់យ៉ឫងនៅក្នុងលោកយើងនេះ វាមិនមានអ្វីដែលបានមកស្រួលៗគ្រាន់តែដេកគិត ស្រមៃ ហើយគ្រាន់តែនិយាយមិនបានតស៊ូ ធ្វើនឹងប្រឹងប្រែងឲ្យយកឈ្នះឲ្យបានសិន ចាំស្រែកថាធ្វើមិនបាន ឬមិនបានឆ្លងកាត់ទាល់តែសោះហើយចាំទទួលព្រេងសំណាងមិនអាចទៅរួចនោះទេ។ ព្រោះមនុស្សគ្រប់គ្នាដែលគេជោគជ័យ មានអ្វីគ្រប់យ៉ាងគេបានឆ្លងកាត់ឧបសគ្គច្រើនណាស់ ហើយការឈឺចាប់ បរាជ័យ បាក់ទឹកចិត្តក៏មានមិនតិចដែរ តែគេដឹងថាគោលដៅរបស់គេជាអ្វីហើយគេមិនចុះចាញ់នឹងឈោងចាប់វាឲ្យបានព្រោះតែគេមិនចង់ពិបាកដូចថ្ងៃនេះបន្តទៀតរហូតទៅថ្ងៃមុនជាមួយមនុស្សជាទីស្រលាញ់ គ្រួសារឬអ្នកណាមួយដែលគេចង់ផ្តល់ភាពរីករាយនឹងសុភមង្គលឲ្យទៅពួកគេ។
៣.ត្រូវរៀនសូត្រអ្វីថ្មីៗជានិច្ច ហើយបន្តធ្វើជាខ្លួនឯង •ហាមឈប់រៀន ពីព្រោះពិភពលោកនេះផ្លាស់ប្តូរលឿនណាស់ ការរៀនសូត្រនៅអ្វីថ្មីៗវាជួយអោយខួរក្បាល ប្រពន្ធ័ប្រាសាទរបស់យើងបើក មានការចង់ចាំល្អ នឹងឆ្លាតវ៉ៃបាន ហើយអាចអភិវឌ្ឍការងារ បានល្អសម្រាប់អនាគត នឹងទទួលបានអ្វីក្នុងដៃរបស់ខ្លួនដោយភាពជឿជាក់។តែបើអ្នកអង្គុយនៅស្ងៀមៗមិនធ្វើអ្វីសោះ...ច្បាស់ជាមានមនុស្សនិយាយថាអ្នកមិនធ្វើអ្វីសោះ អត់ប្រយោជន៍វាជាពិតមែនឬក៏អត់? •បើអ្នកនិយាយច្រើន... ក៏និងមានមនុស្សថាហើយនិយាយច្រើនម្ល៉េះអត់ចេះហត់ទេអី •បើអ្នកនិយាយសមរម្យនិយាយមានហេតុផល...ក៏និងមានមនុស្សនិយាយថាហេតុអ្វីជាមនុស្សមានហេតុផលយ៉ាងនេះ
ដូច្នេះក្នុងជីវិតបើអ្នកចង់ធ្វើអី្វក៏ធ្វើទៅ និយាយអី្វក៏និយាយទៅបើរឿងដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយវាជាប្រយោជន៍ដល់ខ្លួនអ្នកនឹងមនុស្សក្បែរខ្លួន* ហើយសំខាន់វាមិនប៉ះពាល់ដល់ប្រយោជន៍របស់ជនណាម្នាក់នោះទេធ្វើទៅ... ពីព្រោះនៅលើលោកយើងនេះអត់មានមនុស្សណាម្នាក់ដែលជៀសផុតពីគេនិយាយពីខ្លួនឡើយ...!គ្រាប់តែពិចារណាដោយមានហេតុផល មិនចាំបាច់បកស្រាយអ្វីច្រើននោះទេ។ ជីវិតយើង មានតែយើងដែលអាចរៀបចំត្រួសត្រាយផ្លូវដើរបាន ហើយល្អអាក្រក់វាស្ថិតក្នុងកណ្តាប់ដៃយើងជាអ្នកសម្រេចមិនមែនត្រឹមមាត់អ្នកដទៃនិយាយហើយយើងកបោះបង់គ្រប់យ៉ាងនោះជីវិតអ្នកកាន់តែបរាជ័យ កាន់តែអត់ប្រយោជន៍ដូចមាត់គេថាគ្មានថ្ងៃងើបមុខរួច គេកាន់តែសើចចំអកអ្នកថែមប៉ុណ្នោះ។