តិចនិចប៉ាម៉ាក់គួរបង្រៀនកូនៗ បែបណាខ្លះដើម្បីឲ្យពួកគេងាកមកស្រឡាញ់ការអាន

  • 2022-09-29 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអានដូចជាការបើកទ្វារដើម្បីធ្វើដំណើរផ្សងព្រេង រៀនអ្វីថ្មីៗ និងជំនាញភាសាសំខាន់ៗជាច្រើន ដូចជា ការអភិវឌ្ឍន៍ការនិយាយ និងការកសាងវាក្យសព្ទ ។ ការចំណាយពេលវេលាជាមួយសៀវភៅក៏បង្កើតឱកាសពិសេសសម្រាប់អ្នកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូនរបស់អ្នក និងរីករាយជាមួយគ្នាទៅវិញទៅមក។

ប៉ាម៉ាក់ជួយក្មេងឲ្យចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទី ក្នុងមួយថ្ងៃជាមួយសៀវភៅ គឺគ្រប់គ្រាន់ដើម្បីជំរុញចំណាប់អារម្មណ៍របស់កូនតូចរបស់អ្នក។ កញ្ញាចែករំលែកសម្រាប់ប៉ាម៉ាក់គន្លឹះសំខាន់ៗរបស់យើងក្នុងការជំរុញឱ្យកុមារស្រលាញ់សៀវភៅ៖

១.ចាប់ផ្តើមភ្លាមៗ ការអានជាមួយទារកទើបនឹងកើតជួយផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិតគឺអាចតាំងពីនៅក្នុងពោះម្តាយ។ ទារករៀនភាសាពីមនុស្សពេញវ័យដែលនិយាយដដែលៗ និងអានពាក្យទៅពួកគេ។ នៅពេលអ្នកកំពុងអាន សំឡេងរបស់អ្នកជួយផ្តល់អត្ថន័យដល់អក្សរ និងរូបភាពដែលទារកកំពុងឃើញ។ ចូរចាំថាប៉ាម៉ាក់បង្រៀន កុមារគួររៀនស្រឡាញ់សៀវភៅ មុនពេលពួកគេចូលចិត្តរៀនអានជាមុន។

២.គំរូរបស់កុមារក្នុងការរៀនអាន វាជារឿងសំខាន់សម្រាប់កុមារក្នុងការមើលថា ការអានជាអ្វីដែលសប្បាយ និងរីករាយក្នុងការធ្វើ ជាជាងកិច្ចការ ឬលំហាត់ពិបាក។ ប្រសិនបើ កូនរបស់អ្នកឃើញអ្នកអានញឹកញាប់ វាទំនងជាលើកទឹកចិត្តពួកគេក្នុងការស្រលាញ់សៀវភៅ។ នេះក៏នឹងជួយកុមារកាត់បន្ថយពេលមើលអេក្រង់ទូរស័ព្ទ ឬ Ipad ផងដែរ។

៣.ចំណាយពេលដើម្បីស្តាប់កុមារ យកចិត្តទុកដាក់លើចំណូលចិត្តរបស់កុមារ ប្រសិនបើកុមារមានចំណាប់អារម្មណ៍ពិសេសទៅលើអី្វមួយ ដូចជា ដាយណូស័រ Disney Princess ។ល។ ការស្វែងរកអី្វដែលជាចំណាប់អារម្មណ៍កុមារ នឹងជួយពង្រឹង និងធ្វើអោយពួកគេយកចិត្តទុកដាក់ក្នុងការអាន។

៤.រៀនបង្កើតទម្លាប់ អ្នកអាចបង្កើតទម្លាប់អានជាមួយកុមារដោយធ្វើអោយអានការជាសកម្មភាពដែលសប្បយរីករាយប្រចាំថ្ងៃ។ ពេលអ្នកនៅជាមួយកុមារត្រូវប្រាកដចិត្តថាអ្នកមិនបានចំណាយពេលលើទូរស័ព្ទ ឬទូរទស្សន៍។

៥.ផ្លាស់វេនក្នុងការអាន ប្រសិនបើ កុមារស្ថិតក្នុងដំណាក់កាលដំបូងក្នុងការរៀនអាន អ្នកអាចជួយកុមារដោយអោយពួកគេ ចង្អុលទៅលើតួអក្សរ និងពាក្យដែលពួកគេស្គាល់។ បន្ទាប់មកផ្លាស់វេនប្តូរជាមួយកុមារអានប្រយោគខ្លីៗ។ នៅពេលអ្នកកំពុងអាន អ្នកអាចសួរកុមារពីអី្វដែលអ្នកអាន ដូចជា “កូនគិតថាមានអី្វកើតឡើងបន្ទាប់ទៀត ក្នុងសាច់រឿង ឬទំព័របន្ទាប់? ហើយកាតគិតរបស់កូនយល់ឃើញដូជម្តេច?

ពេលវេលាដែលអ្នកចំណាយពេលអានជាមួយកុមារ និងអានលឺៗនឹងជួយបង្កើតទំនុកចិត្តកុមារក្នុងការនិយាយ ហើយនឹងពង្រឹងនូវអ្វីដែលកុមារបានរៀន។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម