សមត្ថភាព​សម្ដែង​របស់ Kim Go Eun ក្នុង​រឿង Little Women បង្កើន​ចំនួន​អ្នក​មើល​ជាង​១លាន​នាក់

  • 2022-09-29 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាដៃ​សម្ដែង​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Go Eun បាន​ជួយ​ឲ្យ​រឿង​ភាគ​ថ្មី​របស់​នាង​បំបែក​កំណត់​ត្រា​ចំនួន​អ្នក​ទស្សនា​ខ្ពស់​បំផុត។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Insight បារាយការណ៍​ថា យោង​តាម​ទិន្នន័យ​របស់ Nielson Korea ភាគ​ទី​៨​នៃ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Little Women ទទួល​បាន​ចំនួន​អ្នក​មើល ៨.៦៧% មាន​ន័យ​ថា កើន​២.៦% ស្មើ​នឹង ១.៣​លាន​ទស្សនិកជន បើ​ធៀប​នឹង​ចំនួន​អ្នក​ទស្សនា​កាល​ពី​ភាគ​៧។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ឈុត​ឆាក​ត្រង់តារា​សម្ដែង​ស្រី Kim Go Eun ភ្ជង់​កាំភ្លើង​ដាក់​តួអង្គ Won Sang Ah ធ្វើ​ឲ្យ​ទស្សនិកជន​ព្រឺ​សម្បុរ ហើយ​ឈុត​នេះ​ក៏​ជា​ឈុត​ដែល​ទទួល​បាន​ចំនួន​អ្នក​មើល​ខ្ពស់​ជាង​គេ​ផង​ដែរ។

ជាមួយ​នឹង​លទ្ធផល​ខាង​លើ Kim Go Eun បាន​ជួយ​បំបែក​កំណត់​ត្រា​ឲ្យ​រឿង​នេះ​ហើយ ដ្បិត​​មុន​នោះ​ ចំនួន​អ្នក​ទស្សនា​ខ្ពស់​បំផុត​គឺ​នៅ​ភាគ​ទី​៦ ជាមួយ ៨.៣%។

បណ្ដាញ​ព័ត៌មាន Insight បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខ្សែ​ភាពយន្ត​ភាគ Little Women គឺ​ជា​រឿង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​កូរ៉េ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម