Zheng Shuang ទើប​តែ​រក​​ផ្លូវ​ត្រលប់​ចូល​សិល្បៈ ត្រូវ​ក្រសួង​បិទ​ផ្លូវ​ភ្លាម

  • 2022-09-27 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវ​ត្រលប់​ចូល​សិល្បៈ​វិញ​របស់ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang ហាក់​មិន​រលូន​​ខណៈ​នាង​មិន​មាន​ការងារ​ធ្វើ​ជា​ច្រើន​ខែ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ចាប់​តាំង​ពី​ពេល​ត្រូវ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​សិល្បៈ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ មក​ដល់​ពេល​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zheng Shuang បាន​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​ត្រលប់​មក​សិល្បៈ​វិញ ដ្បិត​នាង​គ្មាន​ជំនួញ​អ្វី​ផ្សេង​ក្រៅ​ពី​សិល្បៈ ដូច​តារា​ដទៃ​ដែល​ត្រូវ​ជាប់​រឿង​អាស្រូវ។

ជាក់​ស្ដែង ស្រី​ស្អាតអាយុ ៣១​ឆ្នាំ បាន​បង្កើត​គណនី​បណ្ដាញ​សង្គម Weibo ថ្មី​មុន​នេះ ក្រោយ​គណនី​មាន​អ្នក​តាមដាន​រាប់​សិប​លាន​នាក់​របស់​នាង​ត្រូវ​បាន​ក្រសួង​លុប​ចោល។ យ៉ាងណាក្ដី ទើប​បង្កើត​គណនី​ថ្មី​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង គណនី​នេះ​ក៏​ត្រូវ​បាន​ក្រសួង​លុប​ចោល​ទៀត ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លើក​ឡើង​ថា នាង​ពិត​ជា​តស៊ូ​ពិត​មែន ដ្បិត​​គ្មាន​អ្នក​ណា​បង្កើត​គណនី​ថ្មី​ដូច​នាង​ឡើយ។

មុន​នោះ​ដែរ ដោយ​សារ​តែ​បណ្ដាញ​សង្គម​ក្នុង​ស្រុក​មិន​អាច​ប្រើ​បាន នាង​បាន​ប្រើ​បណ្ដាញ​សង្គម Instagram ដើម្បី​បក​ស្រាយ​ក៏​ដូច​ជា​រកឱកាស​ថ្មី​សម្រាប់​ខ្លួន​ឯង។ មុន​នោះ​ដែរ ដោយ​សារ​រឿង​អាស្រូវ​បោកប្រាស់ និង​មិន​ទទួល​យក​កូនខ្លួន​ឯង នាង​ត្រូវ​ចាត់​ទុក​ថា​ជា​សិល្បការិនី​គ្មាន​សីលធម៌ និង​ហាម​មិន​ឲ្យ​ចូល​សិល្បៈ​គ្មាន​ពេល​កំណត់៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម