ខ្សែជីវិតអ្នកប្រែប្រួលយ៉ាងណា នៅពេលឈានចូលដល់វ័យ 30+ ?

  • 2022-09-21 03:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​ត្បូង​មួយ​ដើម្បី​ដឹង​ថា ​តើ​ខ្សែ ជីវិត​របស់​អ្នក​ប្រែ​ប្រួល​កម្រិត​ណា។

ត្បូង​លេខ​១

​អ្នក​ជា​មនុស្ស​ងាយ​នឹង​សម្រប​ខ្លួន ឆាប់​ស្រូប​យក​ចំណេះ​ដឹង​ពី​កន្លែង​ដែល​រស់​នៅ​ហើយ​ពង្រឹង​អភិវឌ្ឍ​ខ្លួន​​ឥត​ឈប់​ឈរ។ ​ដោយសា​រតែ​បែប​នេះ​ហើយ ​អ្នក​ច្រើន​តែ​បាន​មុខ​ដំណែង​ខ្ពស់​នៅ​កន្លែង​ធ្វើការ។ ​​អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម មាន​ស្មារតី​រឹង​មាំ ​និង​តែង​តែ​មាន​វិន័យ​សម្រាប់​ខ្លួន​ឯង​ឲ្យ​សកម្ម​ទៅ​មុខ ព្រម​ទាំង​ប្រឹង​ប្រែង​ធ្វើការ​ផង​ដែរ។ ​សរុប​មក ​ពេល​អ្នក​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន ​ភាព​មាន​បាន​របស់​អ្នក​កាន់​តែ​កើន​ឡើង។

​ត្បូង​លេខ​២

ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​កាន់​តែ​ល្អ​ប្រសើរ​នៅ​វ័យ​កណ្តាល។ កាល​នៅ​ពី​ក្មេង ​វិស័យ​ការងារ​របស់​អ្នក​ហាក់​ជួប​រឿង​លំបាក​ច្រើន និង​មិន​សូវ​ទទួល​ផល​​ដូច​ការ​រំពឹង​ទុក​ឡើយ។ ​យ៉ាង​ណា​ក្តី ​វា​មិន​បាន​បំបាក់​ទឹក​ចិត្ត​ឲ្យ​អ្នក​បោះ​បង់​ឡើយ អ្នក​នៅ​តែ​តស៊ូ​ក្រាញ​ននៀល។ ​បទ​ពិសោធន៍​បាន​ធ្វើ​ឲ្យ​អ្ន​ក​ក្លាយ​ជា​អ្នក​មាន ​តាម​រយៈ​ការ​ចាប់​យក​ឱកាស ហើយ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​យក​សមិទ្ធិផល​ការងារ។ ​ដូច្នេះ​នៅពេល​ចូល​ដល់​វ័យ​កណ្តល អ្នក​នឹង​ជោគជ័យ។

​ត្បូង​លេខ​៣

​អ្នក​ជា​ប្រភេទ​មនុស្ស​តម្រង់​ទិស​គ្រួសារ ​សុខចិត្ត​លះ​បង់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ដោយសារ​កង្វះ​​ភាព​បត់​បែន ​អ្នក​ងាយ​នឹង​​បាត់​បង់​ឱកាស​អភិវឌ្ឍ​​ទៅ​មុខ​ណាស់។ ​ប្រសិន​បើ​អ្នក​អាច​កែ​ខៃ​នូវ​ចំណុច​ទាំង​នេះ​ឲ្យ​បាន​ប្រសើរ​ជា​ងមុន ​នោះ​នៅ​វ័យ​កណ្តាល ​ជីវិត​អ្នក​នឹង​ត្រចះ​ត្រចង់។

​ត្បូង​លេខ​៤

​អ្នក​ជា​មនុស្ស​សកម្ម​និង​​ប្រកប​ដោយ​វិជ្ជាជីវៈ តែ​​ក៏​មិន​សូវ​ទទួល​បាន​ការ​សរសើរ​និង​គោរព​ពី​អ្នក​ដទៃ​ច្រើន​ឡើយ។​ ​អ្នក​ចង់​ដើរ​ទៅមុខ​ តែ​ច្រើន​មាន​ជញ្ជាំង​រា​រាំង។ យ៉ាង​ណា​ក្តី ​កុំ​បោះ​បង់​ព្រោះ​ទ្រព្យ​សម្បត្តិ​យស​សក្តិ​នឹង​រត់​មក​រក​អ្នក​នៅ​ពេល​ចូល​ដល់​វ័យ​កណ្តាល។ ​ជីវិត​មាន​ឡើង​មាន​ចុះ​អ៊ី​ចឹង​ហើយ ​ដូច្នេះ​​ត្រូវ​រៀន​អត់​ធ្មត់​អារម្មណ៍ ​ចិត្ត​ធ្ងន់​និង​ចាស់​ទុំ។ ​​អ្នក​គួរ​អរគុណ​ដល់​ជីវិត​មួយ​នេះ ព្រោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ចាស់​ទៅ​មិន​ខាន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម