តើ​អ្នក​ជា​មនុស្ស​ឆ្លាតវៀងវៃ ឬ​ឆោត​ងាយ​ត្រូវ​គេ​បោក

  • 2022-09-21 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថថា អ្នក​ងាយ​ត្រូវ​គេ​បោក​ ឬ​អត់ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. អ្នក​ជា​មនុស្ស​ស្លូតបូត សុភាពរាបសារ មិន​ចូលចិត្ត​បង្ហាញ​អត្តចរិត​ឡូយឆាយ។ អ្នក​ជាមនុសុ្ស​ពូកែ​ទាំង​រឿង​ក្នុង​ផ្ទះ និង​រឿង​នៅ​កន្លែង​ការងារ។ អ្នក​ជា​មនុស្ស​ជាក់​ស្ដែង ដោយ​មិន​រត់​តាម​សម្ភារៈនិយម​នោះ​ឡើយ។ អ្នក​ចូលចិត្ត​ជីវិត​បែប​សាមញ្ញ និងប្រក្រតី។ អ្នក​ឆ្លាត​ខ្លាំង​ណាស់ មិន​ងាយ​អ្នក​ណា​ខ្សែ​លើ​អ្នក​បាន​ឡើយ។

២. អ្នក​ឆ្លាត​ខ្លាំង ពូកែ​រក​ទទួល​ទាន។ ខាង​ក្រៅ​របស់​អ្នក​ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​ចូល​មក​ជិត តែ​តាម​ពិត​អ្នក​មាន​បេះដូង​កក់​ក្ដៅ និង​បារម្ភ​ពី​អ្នក​ជុំវិញ​ច្រើន។ ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អ្នក​ឆ្លាត​ដូច​នេះ​ហើយ អ្នក​ក៏​សម្លឹង​បាន​វែងឆ្ងាយ​ជាង​អ្នក​ដទៃ​ដូច​គ្នា។ អ្នក​អាច​បត់បែន​គ្រប់​កាលៈទេសៈ និង​អាចធ្វើ​ការ​បាន​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ។

៣. អ្នក​ជាមនុស្ស​ពូកែ​ប្រាស្រ័យទាក់ទង​បំផុត។ ក្រៅ​ពី​នេះ អ្នក​ជាមនុស្ស​ចិត្ត​ទូលាយ និង​ត្រង់​ទៅ​ត្រង់​មក។ មាន​រឿង​អ្វី​គឺ​អ្នក​និយាយ​ភ្លាម​ៗ​ មិន​បង្អង់​យូរ​ឡើយ។ ទាំង EQ និង IQ របស់​អ្នក​គឺ​ខ្ពស់​ទាំង​អស់ ដោយ​អ្នក​អាច​យល់​បាន​រឿង​ស្មុគស្មាញ​យ៉ាងឆាប់​រហ័ស។

៤. អ្នក​ជា​មនុស្ស​ឆ្លាត​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួល​ទាន តែ​នៅ​ពេល​ដល់​រឿង​បញ្ហា អ្នក​មិន​ពូកែ​ឡើយ។ អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​មនោសញ្ចេតនា​ដែល​មិន​បាន​ដូច​ចិត្ត ដោយ​អ្នក​តែងតែ​លះបង់​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ទទួល​បាន។ នេះ​គឺ​ជា​អត្តចរិត​របស់​អ្នក​ទៅ​ហើយ គឺ​ពិបាក​កែ​ណាស់៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម