តើ​នៅ​វ័យ​ណា​ជីវិត​អ្នក​ស្រស់​ត្រកាល​ជាង​គេ?

  • 2023-08-15 08:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹង​ថា​នៅ​ក្នុង​វ័យ​ណា ជីវិត​អ្នក​ស្រស់​ស្អាត​ជាង​គេ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. អាយុ​ពី ១៦ ទៅ​២៥​ឆ្នាំ

នេះ​គឺ​ជា​ពេល​វេលា​ដែល​អាច​និយាយ​បាន​ថា​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក។ នោះ​គឺ​ជា​ពេល​ដែល​អ្នក​ពី​ក្មេង​ខ្ចី​ម្នាក់ ប្រែ​ក្លាយ​ទៅ​ជា​ចាស់​ទុំ និង​ទទួល​បាន​សមិទ្ធិផល ទោះ​វ័យ​នៅ​ក្មេង​នៅ​ឡើយ។ កំឡុង​ពេល​នេះ អ្នក​ត្រូវ​ចាប់​ឱកាស​ឲ្យ​បាន​កុំ​ឲ្យ​រំលង​ឲ្យ​សោះ ព្រោះ​ហួស​ពី​នេះ​ទៅ អ្នក​អាច​នឹង​ពិបាក​បន្តិច​ក្នុង​ការ​កសាង​អាជីព​របស់​ខ្លួន។

២. អាយុ​ពី ២៥ ទៅ​៣០​ឆ្នាំ

នេះ​គឺ​ជា​អាយុ​ដែល​សំណាង​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក។ ដោយ​សារ​តែ​ព្យាយាម​ធ្វើ​ការ និង​សំណាង​ល្អ​ក្នុង​រឿង​មនោសញ្ចេតនា អ្នក​ទទួល​បាន​ទាំង​សមិទ្ធិផល​លុយ​កាក់ ក៏​ដូច​ជា​ក្ដី​សុខ​រឿង​ស្នេហា។ តែ​ដោយ​សារ​តែ​រឿង​អ្វី​ហាក់​រលូន​សម្រាប់​អ្នក​ ដូច​នេះ ដល់​អាយុ​ខ្ទង់ ៣៧​ឆ្នាំ ទើប​អ្នក​ដឹង​ថា ជីវិត​របស់​ខ្លួន​នោះ​ពេល​នោះ​ គឺ​ពិត​ជា​ស្រស់​បំព្រង​ខ្លាំង​ណាស់។

៣. អាយុ​ចាប់​ពី ៣០ ទៅ​៤០​ឆ្នាំ

នៅ​ក្នុង​កំឡុង​ពេល​នេះ អ្នក​កំពុង​ស្ថិត​នៅ​លើ​កំពូល​នៃ​អាជីព​ការងារ។ គុណភាព​ជីវិត​របស់​អ្នក​គឺ​ខ្ពស់​កប់​ពពក។ ទាំង​រឿង​លុយកាក់ និង​មនោសញ្ចេតនា​គ្រួសារ​របស់​អ្នក​សុទ្ធ​តែ​ជោគជ័យ។ អ្នក​គឺ​ជា​កូន​សំណព្វ​នៃ​ចក្រវាល​ដោយ​អ្នក​ធ្វើ​អ្វី​ក៏​រលូន​សម្រេច​នៅ​ពេល​នោះ។ បើ​ពេល​នេះ មិន​ទាន់​ទទួល​បាន​សមិទ្ធិផល​ សូម​កុំ​បោះបង់​ឲ្យ​សោះ៕

ប្រភព៖ ngoisao អត្ថបទដោយ៖ Caramel

អត្ថបទពេញនិយម