តើមនុស្សដែលអ្នកស្រលាញ់​គេពិតជាចង់ច្បាស់លាស់នឹងអ្នក ឬគ្រាន់តែលេងសើច?

  • 2022-09-20 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើស​កាត​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​ពិត​ពី​ចំណងស្នេហ៍​មួយ​នេះ​។

កាត A

​កាត​នេះ​បង្ហាញ​ថា ​Lover ​របស់​អ្នក​ជា​សុភាព​បុរស និង​ចេះ​​ខ្វល់​ខ្វាយ​ពី​អ្នក​ហើយ​កម្រ​ឲ្យ​អ្នក​ខឹង​ខ្លាំង​ណាស់។ ​គាត់​ជា​មនុស្ស​រ៉ូមែនទិក ដូច្នេះ​ហើយ​ពេល​ខ្លះ​គាត់​ថែម​ធ្វើ​រឿង Surprise ​ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ទៀត​ផង។ ​គាត់​ការពារ​អ្នក​និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព។ យ៉ា​ង​ណា​ក្តី ​នេះ​ជា​អត្តចរិត​ពី​ធម្មជាតិ​របស់​គាត់ ​ដូច្នេះ​គាត់​តែង​ធ្វើ​ល្អ​ដាក់​មនុស្ស​គ្រប់​គ្នា ​មិន​មែន​តែ​អ្នក​ម្នាក់​នោះ​ទេ។

កាត B

កាត​នេះ​បង្ហាញ​ថា ពេល​ដែល​គាត់​នៅ​ក្បែរ​អ្នក ​គាត់​ជួយ​​ព្យាបាល​របួស​ផ្លូវ​ចិត្ត ឲ្យ​អ្នក​បំភ្លេច​ការ​ឈឺ​ចាប់​ពី​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​សោក​សៅ។ ​គាត់​ពិតជា​ស្រលាញ់​អ្នក។ ​មែន​ទែន​ទៅ ​អ្នក​អាច​ជឿ​ជាក់​លើ​គាត់​បាន។

កាត C

​បើ​យោង​លើ​កាត​នេះ​បង្ហាញ​ថា ​គាត់​កំពុង​កេងចំណេញ​លើ​អ្នក ក្នុង​រឿង​ស្នេហា​។ ពេល​ខ្លះ គាត់​មិន​ពេញ​ចិត្ត​អ្នក​តែ​គ្រាន់​មិន​និយាយ​ចេញ​មក។ ​នៅ​ពេល​អ្នក​មិន​សូវ​ខ្វល់​ពីគាត់ គាត់​ក៏​ឆ្លៀត​ឱកាស​បង្កើត​ស្នេហា​ជាមួយ​អ្នក​​ផ្សេង។

កាត D

​កាត​នេះ​បង្ហាញ​ថា គេ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់ ហើយ​គាត់​ក៏​ធ្លាប់​ឆ្លងកាត់​រឿង​ជា​ច្រើន​កាល​ពី​មុន​ដែរ ដូច្នេះ​ហើយ​គាត់​យល់​ពី​ចិត្ត​របស់​អ្នក។ ​គាត់​ចេះ​អត់​អោន តែ​បើ​និយាយ​ឲ្យ​ស៊ី​ជម្រៅ ស្នេហា​របស់​អ្នក​សម្រាប់​គាត់​ហាក់​មិន​ទាន់​ច្បាស់​លាស់​ទេ​ តែ​អ្នក​ធ្វើ​ឲ្យ​បេះ​ដូង​របស់​គាត់​រំជួល​ចិត្ត​បាន។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម