ឲ្យតែនៅស្ងាត់ម្នាក់ឯង តារានិករ៣នេះចូលចិត្តគិតដល់ Ex រហូតធ្វើបាបខ្លួនឯង

  • 2022-09-19 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នឹក Ex ​ម្នាក់​ឯង ទោះ​ជា​បែក​គ្នា​ក៏​ដោយ ក៏​នៅ​លួច​បារម្ភ​ហើយ​លួច​ស្រលាញ់​គេ​ទៀត។

១. Scorpio

តារានិករ​នេះ បើស្រលាញ់នរណា​គឺ​រឹង​មាំ​ជាង​ផ្លូវបេតុង​ទៀត ដែល​ហួស​ពី​អ្វី​គ្រប់​គ្នា​នឹក​ស្មាន​ដល់។ ទោះ​បែក​គ្នា​ក៏​គេ​​នៅ​នឹក​ដល់ Ex ពិសេស​ពេល​នៅ​ស្ងាត់​ម្នាក់​ឯង ​ពេល​ទៅ​កន្លែង​ធ្លាប់​ទៅ​ជាមួយ​គ្នា ឬ​ទង្វើ​ល្អ​របស់ Ex ​ពី​មុន​ជា​ដើម​ដែល​នាំ​ឲ្យ​គេ​ពិបាក​បំភ្លេច​ចោល​បាន​ណាស់។ យ៉ាង​ណា​ក្តី គេ​មិនដែល​ធ្វើ​អ្វី​រំខាន​ដល់ Ex ទេ គេគ្រាន់​តែ​គិត​និង​នឹក​​ដោយ​សម្ងាត់ប៉ុណ្ណោះ។

២. Cancer

​​​ជា​ទូទៅ គេ​ជា​តារានិករ​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា ដូច្នេះ​នៅពេល​ស្រលាញ់​នរណា​​គេ​ប្រែ​ក្លាយ​ជា​មនុស្ស​លែង​ឯក​រាជ្យ ព្រោះ​ខ្វះ​អារម្មណ៍​សុវត្ថិភាព ចង់​បាន​ចំណាប់អារម្មណ៍​និង​ការ​បារម្ភ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ​នៅពេល​បាត់​បង់​ការ​​​លើក​ទឹក​ចិត្ត បេះដូង​ប្រែ​ជា​គ្មាន​សេស​សល់​អ្វី។ គេ​នឹក​ដល់ Ex ​នៅពេល​យប់​ស្ងាត់​ចូល​មក​ដល់​ព្រោះ​តែ​ក្តីស្រលាញ់​ជ្រាល​ជ្រៅតែ​គេ​ក៏​មិន​ហ៊ាន​ទាក់​ទងទៅ Ex ​ម្តង​ទៀត​ដែរ។ ​ប្រសិន​បើ Ex ជា​អ្នក​ក្បត់​គេ​មុន ​តារានិករ​នេះ​​នឹង​ជ្រើស​វិធី​បំភ្លេច​ហើយ​សុខ​ចិត្ត​ចាប់​ផ្តើម​ជាមួយ​អ្នក​ថ្មី​ឲ្យ​បាន​​លឿន ទោះ​វា​មិន​ងាយ​ស្រួល​ក៏​ដោយ។

៣. Pisces

​នៅ​ពេល​បែក​គ្នា តារានិករ​នេះ​តែង​នឹក​នៅជាមួយ​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​​កាល​នៅ​ជាមួយ Ex ។ ​ពេល​គេ​ឯកានៅ​ម្នាក់​ឯង អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​តែង​តែ​នៅ​ក្នុង​​បេះ​ដូង​របស់​គេ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​នឹក​ដល់ Ex ​​បែប​នេះ​។​ ​ទោះ​បី​នៅ​ឆ្ងាយ​ក៏​ដោយ ក៏គេ​មិន​ងាយ​បំភ្លេច​ Ex ​បាន​ដែរ ព្រោះ​ក្តីស្រលាញ់​របស់​គេ​ជ្រាល​ជ្រៅ​ណាស់។ ​យ៉ាង​ណា​​ក្តី ​ទោះ​បី​នឹក​ដល់ Ex ​ខ្លាំង គេ​ក៏​ព្យាយាម​ប្រាប់​ខ្លួន​​ឯង​​ម្តង​ហើយ​ម្តង​ទៀត​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​បែក​គ្នា​បែប​នេះ។​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា