តើ​អ្នក​កំពុង​ជាប់​លេខ​១​នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ណា?

  • 2022-09-19 06:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នៅ​ពេល​នេះ អ្នក​មាន​តំណែង​ពិសេស​នៅ​ក្នុង​បេះដូង​អ្នក​ណា​ដែរ​ទេ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. ស្ដាប់​ទៅ​រៀង​អាក្រក់​បន្តិច តែ​តាម​ពិត​ទៅ គឺ​គ្មាន​អ្នក​ណា​កំពុង​នឹកនា​ដល់​អ្នក​ពិត​មែន កុំ​ថា​ឡើយ​អ្នក​មាន​តំណែង​ពិសេអ្វី​នៅ​ក្នុង​ចិត្ត​គេ។ មូលហេតុ​ចម្បង​នោះ​គឺ អ្នក​មិន​ចេះ​ថែ​រក្សា​ទំនាក់ទំនង​របស់​អ្នក នៅ​ពេល​មាន​អ្វី​ទើប​ចាប់​ផ្ដើម អ្នក​ធ្វើ​ឲ្យ​គេ​គិត​ថា អ្នក​គ្មាន​ចំណាប់​អារម្មណ៍​លើ​គេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្មាន​អ្នក​ចូលជិត​អ្នក។ អ្នក​ក៏​មិន​សូវ​អើ​ពើ​រឿង​ស្នេហា ដែល​រឹត​តែ​ធ្វើ​ឲ្យ​គេ​ពិបាក​ចូល​មក​ជិត។

២. អ្នក​ដែល​កំពុង​ចិត្ត​រេ​ទៅ​រក​មនោសញ្ចេតនា​ចំពោះ​អ្នក​នោះ ថ្នាក់​លើ ឬ​គ្រូ​បង្រៀន​របស់​អ្នក។ អ្នក​ដែល​មានតំណែង​ខ្ពស់​ជាង​អ្នក​នៅ​កន្លែង​ធ្វើ​ការ​កំពុង​ចាប់​ចិត្ត​លើ​អ្នក​ហើយ។ គេ​ពិត​ជា​មាន​បំណង​យូរ​អង្វែង​ជាមួយ​អ្នក​មែន ដោយ​គេ​ចង់​មាន​អនាគត​ជាមួយ​អ្នក។ គេ​ចាំ​តែ​ឱកាស​អ្នក​បើក​បេះដូង​ឲ្យ​គេ​ចូល​ទៅ​ថែ​ទាំ​នោះ​ទេ។

៣. មិន​មែន​ទើប​តែ​ថ្មី​ៗ​នេះ​ទេ តែ​យូរ​មក​ហើយ អ្នក​គឺ​ជា​លេខ​នៅ​ក្នុង​ចិត្ត​ក្រុម​គ្រួសារ​របស់​អ្នក។ ឪពុក​ម្ដាយ បង​ប្អូន​មើល​ឃើញ​ថា​អ្នក​គឺ​ជា​វត្ថុ​មាន​តម្លៃដែល​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ទោះ​បី​ជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ ក៏​ពួក​គេ​គាំទ្រ​ដល់​ទី​បំផុត​ដែរ។

៤. សង្សារ ឬ​ប្ដី​និង​ប្រពន្ធ​របស់​អ្នក គឺ​កំពុង​គិត​ដល់​អ្នក​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ។ ប្រសិន​បើ​កំពុង​នៅ​លីវ អាច​មាន​មនុស្ស​ពីរ​នាក់​កំពុង​លួច​ស្រលាញ់​អ្នក តែ​គេ​មិន​បង្ហាញ​ឲ្យ​អ្នក​ដឹង​ឡើយ ដោយ​សារ​តែ​ពួក​គេ​មិន​ទាន់​ហ៊ាន។ អ្នក​ត្រូវ​តែ​ប្រឹង​សង្កេត​ខ្លាំង​ ទើប​រក​ឃើញ​ពី​រនាក់​ពួក​គេ​នេះ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម