ទ្រព្យសម្បត្តិជាង១០០លានដុល្លាររបស់ Li Yi Feng មុនពេលត្រូវចាប់ខ្លួន
- 2022-09-14 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យសម្បត្តិជាង១០០លានដុល្លាររបស់ Li Yi Feng មុនពេលត្រូវចាប់ខ្លួន
ទ្រព្យសម្បត្តិច្រើនលើសលប់ ចាយមិនអស់ ត្រូវបានគេសន្និដ្ឋានថាជាមូលហេតុធ្វើឲ្យកំពូលតារាសម្ដែងប្រុស Li Yi Feng វក់វីនឹងភាពសប្បាយភ្លេចខ្លួន។
កាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា សិល្បៈប្រទេសចិនមើលឃើញការបាត់បង់តារាប្រុសជួរមុខមួយរូបទៀតនោះគឺ តារាសម្ដែងប្រុសលំដាប់ A Li Yi Feng ក្រោយលោកត្រូវចាប់ខ្លួនពីបទទិញសេវាកម្មផ្លូវភេទជាច្រើនដង។
ជាមួយអ្នកគាំទ្រជាង៦០លាននាក់ ប្រុសស្អាតអាយុ ៣៥ឆ្នាំ មានទ្រព្យសម្បត្តិ១១០លានដុល្លារ ពីការសម្ដែងរឿង ថតពាណិជ្ជកម្ម និងកុងត្រា ក៏ដូចជាការវិនិយោគទុននានា។
ចូលសិល្បៈតាំងពីឆ្នាំ ២០០៧ Li Yi Feng មិនចំណាយពេលយូរឡើយដើម្បីក្លាយជាតារាជួរមុខ។ ដោយលោកបានចាប់ដៃគូសម្ដែងជាមួយ សិល្បការិនីជួរមុខដូចជា Yang Mi ជាដើម។ លោកត្រូវបានគេរៀបស្មើនឹងកំពូលតារាប្រុស៣នាក់ទៀតដូចជា Yang Yang, Luhan និង Wu Yifan។
តម្លៃខ្លួនសម្រាប់រឿងមួយរបស់ តារាកើតឆ្នាំ ១៩៨៧ គឺ៧ទៅ១០លានដុល្លារ។ កិច្ចសន្យាតំណាងឲ្យប្រេនមួយរបស់លោក ដែលមានរយៈពេល១ទៅ២ឆ្នាំ មានតម្លៃពី១ ទៅ២លានដុល្លារ ដោយមុនពេលត្រូវចាប់ខ្លួន លោកជាតំណាងរបស់ប្រេនចំនួន ១៤។ កម្មវិធីកម្សាន្តមួយចង់អញ្ជើញលោក ត្រូវចំណាយ៦លានដុល្លារ។ លោកធ្លាប់ជិះឡាន Lamborghini តម្លៃ១លានដុល្លារបង្ករគ្រោះថ្នាក់ចរាចរណ៍។ ក្រៅពីនោះលោកមានភូមិគ្រឹះ និងអចលនទ្រព្យនៅចិនដីគោក កោះតៃវ៉ាន់ និងហុងកុងជាច្រើនកន្លែង។
ទោះបីជាត្រូវកាត់ចេញពីសិល្បៈពិតមែន តែអ្នកជំនាញជឿជាក់ថា Li Yi Feng មិនធ្លាក់ខ្លួនលំបាកឡើយជាមួយទ្រព្យច្រើនដូចនេះ៕