នរណាខ្លះកំពុងជួបបញ្ហាស្បែកស្រអាប់មានស្នាមអុជខ្មៅ? តោះមកស្គាល់ សឺរ៉ូមលាបខ្លួន Vaseline Gluta-Hya ថ្មី ផ្សំពីរូបមន្តពិសេស ប្រសិទ្ធភាពលើសវីតាមីនC 10ដង

  • 2022-09-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់ថ្ងៃនេះ ខំថែណាស់ដែរ តែស្បែកនៅតែមានបញ្ហាស្រអាប់ មានស្នាមអុជខ្មៅមែនទេ?

មនុស្សម្នាក់ៗតែងមានចំណុចស្អាតរៀងៗខ្លួន ប៉ុន្តែភាពស្រស់ស្អាតនៅខាងក្រៅ ដែលមិត្តនារីជាច្រើនតែងតែចង់បាននោះ គឺមានស្បែក ស ស្អាត ភ្លឺរលោង។

ជាក់ស្ដែង កម្ដៅថ្ងៃ និងអាកាសធាតុនៅខាងក្រៅ ងាយប៉ះពាល់ និងធ្វើឱ្យស្បែកមានសុខភាពមិនសូវល្អ ពេលខ្លះធ្វើឱ្យស្បែកចាប់ផ្ដើមមានស្នាមអុជខ្មៅ ប្រែជាស្រអាប់ មិនមានសំណើម ដូច្នេះ ដើម្បីថែរក្សា និងជួយឱ្យស្បែកមានសុខភាពល្អ និងមានភាពភ្លឺរលោង សស្អាត លោកអ្នកអាចជ្រើសរើសប្រើប្រាស់ជាមួយនឹង សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ថ្មី ប្រសិទ្ធភាពលើសវីតាមីនC 10ដង។

ពិតណាស់ Vaseline ជាប្រភេទឡេលាបខ្លួន ដែលមានការទទួលស្គាល់ពី ក្រសួងសុខាភិបាលក្នុងការប្រើប្រាស់ និងលក់ដូរក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយ អ្នកប្រើប្រាស់ កាន់តែមានទំនុកចិត្ត និងស្គាល់ច្បាស់ពីផលិតផលមួយនេះ សូម្បីនៅក្នុងឱសថស្ថាន និងតាមបណ្ដា ផ្សារទំនើបធំៗ ព្រមទាំងកន្លែងលក់ផលិតផលថែរក្សាសម្រស់ ក៏មានលក់ផលិតផលរបស់ Vaseline ផងដែរ។

មិនឱ្យអតិថិជន ខកចិត្ត Vaseline បានបង្កើតផលិតផល ថែរក្សាស្បែកជាច្រើនប្រភេទបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារ ហើយ Vaseline ក៏មានលក់ប្រភេទ វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលជាប្រភេទសឺរ៉ូមលាបខ្លួនផងដែរ ហើយវាមានប្រសិទ្ធភាពលើសវីតាមីន C ដល់ទៅ 10ដង ។

សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ជួយឱ្យស្បែកមានភាពទន់រលោង ភ្លឺថ្លា និងមានសុខភាពល្អ។ បន្ថែមឱ្យកាន់តែសម្បូរបែប និងសមស្របទៅនឹងប្រភេទស្បែករបស់អ្នកប្រើប្រាស់ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) បានបែងចែកជា 2ប្រភេទ៖ ទីមួយ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) និងទីពីរ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance)

  • សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow)ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8ដង ព្រមទាំង Pro-Retinol ឬហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។

  • ចំណែកឯ រ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។

គួរបញ្ជាក់ផងដែរថា៖ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) មានចំណុះចំនួន 300ml។ ចំណែកឯតម្លៃវិញ ក្នុងមួយដបត្រឹមតែ ២០,០០០រៀលតែប៉ុណ្ណោះ។

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម