ពេលប្រច័ណ្ឌសង្សារម្តងៗ តារានិករទាំង១២ ច្រើនតែបង្ហាញអត្តចរិតបែបនេះ
- 2023-09-05 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលប្រច័ណ្ឌសង្សារម្តងៗ តារានិករទាំង១២ ច្រើនតែបង្ហាញអត្តចរិតបែបនេះ
អ្នកខ្លះក៏ស្លូត តែខ្លះវិញកាចដូចខ្លាអ៊ីចឹង។
១. Aries
គេជាមនុស្សទៀងត្រង់ ដូច្នេះនៅពេលប្រច័ណ្ឌនរណាហើយ គេពិតជាពិបាកគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់។ ភាគច្រើន គេនៅមិនសុខ មួលម៉ៅទៅគប់ក្រវាត់នេះនោះដើម្បីបញ្ចេញកំហឹង។
២. Taurus
នៅពេលប្រច័ណ្ឌ Taurus នឹងបង្ហាញទឹកមុខស្ងប់ស្ងៀម តែគួរឲ្យខ្លាច។ ឧ៖ នៅពេលឃើញមិត្តប្រុសសម្លឹងមិនដាក់ភ្នែកលើនារីណាម្នាក់ តារានិករនេះនឹងនិយាយថា៖ តើម្នាក់នោះស្អាតណាស់មែនទេ?
៣. Gemini
គេបង្ហាញត្រង់ៗមកតែម្តងដោយប្រាប់សង្សារថា ៖ "ខ្ញុំមិនចូលចិត្តអ្នកធ្វើអ៊ីចឹងទេ ដឹងអត់ថាខ្ញុំប្រច័ណ្ឌ ?"។
៤. Cancer
ពេលប្រច័ណ្ឌសង្សារ គេច្រើនខាំមាត់សង្កត់ចិត្តសិន រួចនិយាយប្រាប់ទៅសង្សារថា ៖ "ចាប់ពីពេលនេះទៅ ខ្ញុំនឹងចងអ្នកជាប់នឹងចង្កេះ ហើយមិនឲ្យអ្នកចាកចេញទៅណាទេ"។
៥. Leo
គេច្រើនយល់ថា ការប្រច័ណ្ឌជាចំណែកនៃសេចក្តីស្រលាញ់ ដូច្នេះគេប្រច័ណ្ឌស្ទើរតែរាល់ថ្ងៃរហូតមិនដឹងរកអ្វីមកកត់សម្គាល់បាននោះទេ។
៦. Virgo
គេយល់ថា ការប្រច័ណ្ឌជាគ្រឿងទេសនៃជីវិត។ ដូច្នេះ ពេលប្រច័ណ្ឌសង្សារហើយ គេនឹងមិនខ្វល់ពីសង្សារច្រើនឡើយ ព្រោះតែគេខកចិត្តដែលឃើញរឿងបែបនេះ។ ប៉ុន្តែគេនៅតែលួចសួរខ្លួនឯងថា តើការដែលធ្វើបែបនេះខុសឬទេ? ហើយឈឺឬអត់ បើមានគេធ្វើបែបនេះដាក់ខ្លួនវិញ? តារានិករនេះ ពិបាកបញ្ឈប់កំហឹង ហើយចង់ឲ្យសង្សារកែប្រែកំហុស។
៧. Libra
នៅពេលប្រច័ណ្ឌសង្សារ គេមិននិយាយរឿងនោះត្រង់ៗទេ តែគេលួចបង្ហាញអារម្មណ៍ ឬដៀមដាមបញ្ឆិតបញ្ឆៀងឲ្យគូស្នេហ៍ដឹង។ ម្យ៉ាងទៀត គេច្រើនអង្គុយសោកសៅម្នាក់ឯង គឺចូលចិត្តធ្វើបាបខ្លួនឯងម្មង។
៨. Scorpio
ពេលឃើញសង្សារទៅស្និទ្ធស្នាលជាមួយអ្នកដទៃ តារានិករនេះនឹងបញ្ចេញកំហឹងភ្លាមៗពិបាកទប់ ព្រោះឈឺចាប់ពេក។ មិនតែប៉ុណ្ណោះ បើគេរកឃើញញយដងទៀត គេនឹងរកវិធីសងសឹកថែមទៀត។ និយាយឲ្យខ្លីទៅ ពេលប្រច័ណ្ឌសង្សារម្តងៗ Scorpio ពិតជាគួរឲ្យខ្លាចណាស់។
៩. Sagittarius
សូម្បីតែប្រច័ណ្ឌក៏គេអៀនដែរ ហេតុនេះគេមិនងាយបង្ហាញអារម្មណ៍ល្អក់កករក្នុងកែវភ្នែកមនុស្សដទៃឡើយ។ តែបើអ្នកសង្កេតឃើញថា តារានិករនេះស្ងប់ស្ងៀមជាងធម្មតា មានន័យថាគេកំពុងប្រច័ណ្ឌនឹងអ្នកហើយ។
១០. Capricorn
មានភាពចម្លែកលើសគេបន្តិច ព្រោះពេលប្រច័ណ្ឌគេបែរជាមានអារម្មណ៍ថាហត់នឿយ មុខងាប់ ហើយចង់ទៅជា Depression ។ នេះមកពីគេគិតដល់សង្សាររបស់ខ្លួនពេក ហើយយល់ថាសង្សារប្រហែលលែងស្រលាញ់គេទៀតហើយ រហូតដល់ទៅជាផឹកស្រាបំបាត់ទុក្ខ។
១១. Aquarius
ពេលប្រច័ណ្ឌ គេមិនខ្លាចនឹងស្តីថាឲ្យសង្សារនោះទេ។ និយាយទៅ តារានិករនេះ មិនចេះទប់អារម្មណ៍ ឬរក្សាភាពស្ងៀមស្ងាត់ទេ ពេលជួបរឿងដល់ក អ៊ីចឹងៗអីនោះ។
១២. Pisces
ពេលប្រច័ណ្ឌអាចនិយាយបានថា ជាមនុស្សគួរឲ្យខ្លាច។ គេនឹងធ្វើឲ្យអ្នកទឹកភ្នែកវិញជាមិនខាន ព្រោះអ្នកធ្វើឲ្យគេយំឡើងខ្សោះខ្លួនហើយ៕