សេដ្ឋីនីថៃរងការរិះគន់ខ្លាំងព្រោះបៀតបៀនតារាសម្ដែងប្រុសវ័យក្មេងលើឡាយផ្ទាល់
- 2022-09-08 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីនីថៃរងការរិះគន់ខ្លាំងព្រោះបៀតបៀនតារាសម្ដែងប្រុសវ័យក្មេងលើឡាយផ្ទាល់
ទស្សនិកជនថៃនាំគ្នាប្រកាសធ្វើពហិការ សេដ្ឋីនីថៃ Leena Jung ក្រោយពេលលោកស្រីបៀតបៀនផ្លូវភេទតារាសម្ដែងប្រុសមួយរូបពេលឡាយ។
កាលពីថ្ងៃទី ៧ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sanook បានរាយការណ៍ថា សេដ្ឋីនីចាស់វស្សា Leena Jung កំពុងក្លាយជាប្រធានបទរិះគន់ដ៏ក្ដៅគគុកលើបណ្ដាញសង្គមក្រោយ នារីរូបនេះបៀតបៀនតារាសម្ដែងប្រុស Yoon Phusanu មិនប្រណីដៃនៅលើឡាយផ្ទាល់តែម្ដង។
ជាក់ស្ដែង ប្រុសស្អាតអាយុ ២៧ឆ្នាំ បានទទួលឡាយផ្សព្វផ្សាយឲ្យផលិតផលជាមួយ នារីអាយុ៦៣ឆ្នាំខាងលើ។ យ៉ាងណាក្ដី នៅពេលកំពុងធ្វើការនេះ លោកស្រីស្រាប់តែលាត់អាវរបស់ Yoon ហើយហិតក្លៀករបស់លោក ធ្វើឲ្យតារាប្រុសរូបនេះ ពិបាកធ្វើខ្លួនជាខ្លាំង បានត្រឹមតែសើចបន្លប់។ ទស្សនិកជនបានរិះគន់ អ្នកជំនួញនេះថា បៀតបៀន និងមិនគោរព សិល្បករខាងលើ ដែលលោកមានអាយុស្មើនឹងចៅរបស់លោកស្រី។ នៅលើបណ្ដាញសង្គម អ្នកគាំទ្ររបស់ Yoon ជាច្រើនបានបញ្ចេញ #BanLeenaJung ដើម្បីធ្វើពហិការចំពោះអ្នកជំនួញចាស់វស្សានេះ។
ទន្ទឹមនឹងនេះ Y.Entertainment តំណាងក្រុមហ៊ុនរបស់តារាប្រុសកើតឆ្នាំ ១៩៩៤ ក៏បានចេញមុខសូមទោសដែលទុកឲ្យតារារបស់ខ្លួនទទួលការងារដែលគ្មានការគោរពបែបនេះ៕