ចិន​​ទិញ​សិទ្ធិរឿង Goblin ហ្វេន​ចង់​ឲ្យ Xiao Zhan និង Wang Yi Bo សម្ដែង​ឯក

  • 2022-09-08 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​ជឿជាក់​ថា​ប្រសិន​បើ​រឿង Goblin របស់ចិន​អញ្ជើញ​បាន​តារា​សម្ដែង​ប្រុស​ជួរ​មុខ Xiao Zhan និង Wang Yi Bo នោះ​រឿង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​ភាពយន្ត Han Dian Pictures បាន​ទិញ​សិទ្ធ​បញ្ញា​នៃ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Goblin ដែល​ធ្លាប់​ល្បី​ពេញ​អាស៊ី​កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ​នេះ។

តាម​នោះ​ដែរ រឿង​នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​ធ្នូ ក្នុង​រយៈ​ពេល​៧៥​ថ្ងៃ និង​មាន​ប្រវែង ៣៦​ភាគ មួយ​ភាគ​ប្រវែង ៤៥​នាទី។ ម្ចាស់​គម្រោង​គឺ​លោក Ryan Kim, Ma Han Ye, Jin Jie Yan។ ផលិតករ​គឺ Ma Han Ye និង​ដៃ​គូ​សហការ​ពី​កូរ៉េ Jin Jin Min។

ខណៈ​តារា​ប្រុស​ឯក​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​ខាង​ផលិតករ​បង្ហាញ​មុខ​នោះ មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ពីរ​រូប Wang Yi Bo និង Xiao Zhan សម្រាប់​តំណែង​តួឯក​នេះ។ ពួក​គេ​បាន​លើក​ឡើង​ថា អ្នក​ទាំង​ពីរ​មាន​បទ​ពិសោធន៍​សម្ដែង​នឹង​គ្នា​រួច​ហើយ ដូច​នេះ​នឹង​ងាយ​ស៊ី​សង្វាក​គ្នា​ក្នុង​រឿង​ថ្មី។ យ៉ាងណាក្ដី ផលិតករ​មិន​ទាន់​រើស​បាន​តួឯក​ទាំង​បិ​នៃ​រឿង​នោះ​ឡើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម