តើ​អ្នក​ជា​មនុស្ស​រិះថាំ ឬ​ចាយ​មិន​ខ្ចី​គិត​ដល់​ថ្ងៃ​ស្អែក?

  • 2023-09-01 03:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចម្លើយ​ដែល​ជ្រើសរើស​ខាង​ក្រោម​នឹង​បង្ហើប​ថា​អ្នក​ជាមនុស្ស​ចាយ​លុយ​យ៉ាង​ដូច​ម្ដេច។

១. អ្នក​ជា​មនុស្សសន្សំសំចៃ​ទាំង​ថវិការ និង​ពេល​វេលា

អ្នក​តែងតែ​គិត​គូរ​យ៉ាង​ច្បាស់​មុន​ធ្វើ​អ្វី​មួយ​ដោយ​មិន​ឲ្យ​ខាត​បង់​លុយ​កាក់ និង​ពេល​វេលា​ឡើយ។ អ្នក​​នឹង​រំលេង​ភ្លាម​ៗ​ប្រសិន​បើ​អ្នក​គិត​ថា​បុគ្គល​មួយ​ណា​ ឬ​រឿង​អ្វី​មួយ​មិន​បាន​ការ។ អ្នក​ចូលចិត្ត​ជីវិត​សាមញ្ញ ហើយ​ក៏​មិន​ខ្លាច​នឹង​បង្ហាញ​​ភាព​រិះថាំ​ឲ្យ​គេ​ឃើញ​ដែរ។ តែ​អ្នក​ដទៃ​មិន​ស្អប់​អ្នក​ដោយ​សារ​រឿង​នេះ​ឡើយ គេ​មាន​តែ​សរសើរ។

២. អ្នក​មាន​គំនិត និង​ការ​ពិចារណា​ខុស​ពី​អ្នក​ដទៃ

អ្នក​មិន​ចូលចិត្តអ្នក​ដទៃ​ចេះដឹង​រឿង​របស់​អ្នក​ឡើយ។ អ្នក​ជា​មនុស្ស​ចាយ​លុយ​ដោយ​សូវ​គិត​ច្រើន។ អ្នក​នឹង​ចាយ​លុយ​លើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត ក៏​ដូច​ជា​សកម្មភាព​សប្បាយ​នានា។ តែ​ភាគ​ច្រើន​អ្នក​ចាយ​លុយ​លើ​ខ្លួន​ឯង​ច្រើន​ជាង អ្នក​នៅ​ជុំវិញ​ខ្លួន។

៣. អ្នក​នឹង​ដៃ​ទូលាយ​ខ្លាំង​ចំពោះ​អ្នក​ដែល​ជិតស្និទ្ធ​របស់​ខ្លួន ទាំង​ពេលវេលា និង​លុយ​កាក់ និង​មនោសញ្ចេតនា

អ្នក​អាច​លះបង់​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ តែ​អ្នក​ក៏​រំពឹង​ថាអ្នក​ដទៃ​នឹង​ចិត្ត​ទូលាយ​ដាក់​អ្នក​វិញ​ដូច​គ្នា។ អ្នក​នឹង​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​អ្នក​ចំណាយ​ឲ្យ​គេ​ហើយ គេ​មិន​តបត​វិញ​នោះ​ឡើយ។

៤. អ្នក​ជា​មនុស្ស​ដែល​មិន​គិត​ច្រើន​រឿង​លុយ​កាក់ចំពោះ​អ្នក​ជុំវិញ​ឡើយ

ក្រៅ​ពី​នេះ អ្នក​ក៏​មិន​សូវ​ពូកែ​គ្រប់គ្រង​លុយកាក់​ដូច​គ្នា។ អ្នក​ចាយ​លុយ​រាល់​ពេល​ដែល​នឹក​ឃើញ ហើយ​ចាយ​បាន​ទាំង​អស់​ ដោយ​លែង​គិត​ពី​ថ្ងៃ​ស្អែក។ អ្នក​ថែម​ទាំង​អាច​ឲ្យ​គេខ្ចី​លុយ ទាំង​ខ្លួន​​​ឯង​មិន​មាន​ក៏​ដោយ ព្រោះ​អ្នក​គិត​ថា​លុយ​អាច​រក​មក​វិញ​បាន៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel