ត្រូវ​រុំបួសកធ្ងន់ធ្ងរ​ដោយ​សារ​ថត​វីដេអូ Tik Tok

  • 2022-08-30 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​វ័យ​ក្មេង​ម្នាក់​ មក​ពី​ប្រទេស​អង់គ្លេស បាន​របួស-ក​ត្រូវ​រុំ​បង់​រាប់​ខែ ក្រោយ​ថត​វីដេអូ Challenge មួយ​នៅ​លើ​បណ្ដាញ​សង្គម Tik Tok។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន The Telegraph បាន​រាយការណ៍​ថា ទោះ​បី​ជា​កន្លង​ផុត​២​ឆ្នាំ​ហើយ​ក៏​ដោយ តែ​នារី​ម្នាក់​មក​ពី​ប្រទេស​អង់គ្លេស​ឈ្មោះ Sarah Platt នៅ​តែមិន​ភ្លេច​ពី​កាល​ដែល​នាង​របួស ក ដោយ​សារ​ថត​វីដេអូ Skull Breaker Challenge។

ក្រោយ​ពេល​ដួល​ផ្ងារ​ទៅ​ក្រោយ​ខ្លាំង នារី​ជន​រង​គ្រោះ​លែង​ដឹង​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ។ នារី​វ័យ​​ក្មេង​រូប​នេះ​បាន​តក់​ស្លុត​ជា​ខ្លាំង​នៅ​ពេល​វេជ្ជបណ្ឌិត​ប្រាប់​ថា​នាង​បាន​បាក់​ឆ្អឹង​ក និង​ត្រូវ​គេ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​ពេល។ ក្រោយ​ចេញ​ពី​ពេទ្យ​ នាង​ត្រូវ​បន្ត​រុំបង់​ជា​ច្រើន​សប្ដាហ៍។

២​ឆ្នាំ​ក្រោយ​មក នារី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​លែង​ចង់​ចូល​រួម​ក្នុង Challenge ណា​ទាំង​អស់ ព្រោះ​មិន​ទាន់​បាត់​ខ្លាច​ពី​ហេតុការណ៍​លើក​មុន​ឡើយ។ យ៉ាងណាក្ដី នារី​វ័យ​ក្មេង​នៅ​តែ​មិន​គិត​ថា Tik Tok គឺ​ជា​អ្វី​អវិជ្ជមាន ដោយនាង​បាន​គិត​ថា បណ្ដាញ​សង្គម​នេះ​គឺ​សប្បាយ និង​កំប្លែង តែ​នាង​ក៏​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ដែរ​ថា​ មាន Challenge មួយ​ចំនួន​គឺ​មិន​គួរ​ចូលរួម​ឡើយ​ដើម្បី​សុវត្ថិភាព​ចំពោះ​ខ្លួន​ឯង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម