៤ វិធីនេះធានាថាអាចជួយឲ្យអ្នកទទួលបានរាងស្អាតសូម្បីតែពេលកំពុងគេង

  • 2023-09-06 04:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់មុខមាត់ និងសម្រស់រូបរាងកាយរបស់អ្នកគឺជាផ្នែកមួយដែលធ្វើឲ្យអ្នកដទៃមានការចាប់អារម្មណ៍នឹងធ្វើឲ្យអ្នកទទួលបានការទាក់ទាញមុនគេ ហើយបានឆាប់រហ័សពីមនុស្សជុំវិញខ្លួន។ ហេតុដូច្នេះហើយបានជាមនុស្សសម័យថ្មីនេះខិតខំព្យាយាមធ្វើរឿងគ្រប់បែបយ៉ាងដើម្បីទទួលបានរូបសម្រស់ស្រស់ស្អាត ទាំងសម្រស់មុខមាត់ និងសម្រស់ដែលទាក់ទងទៅនឹងរូបរាងកាយរបស់ពួកគេ។

ការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវមុនពេលចូលគេង ការបើកភ្លើងបំភ្លឺនៅក្នុងបន្ទប់គេងរបស់អ្នកឲ្យបានត្រឹមត្រូវ និងសូម្បីតែការស្លៀកសម្លៀកបំពាក់នៅពេលអ្នកកំពុងតែគេងក៏ជាចំណែកមួយដើរតួយ៉ាងសំខាន់ក្នុងការជួយថែរក្សារូបរាងរបស់អ្នកឲ្យនៅតែស្គមស្រស់ស្អាតជានិច្ច បើទោះបីជាអ្នកមិនបានធ្វើចលនាអ្វីក៏ដោយក្នុងអំឡុងពេលគេងនោះ។ អ្នកប្រហែលជាមិនជឿអំពីវិធីសាស្ត្រទាំងនេះឡើយ ប៉ុន្តែវាពិតជាមានប្រសិទ្ធិភាពដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការជួយកាត់បន្ថយការឡើងគីឡូខណៈពេលអ្នកកំពុងគេងសម្រាកក៏ដោយ។

វិធីសាស្ត្រងាយៗទាំងបួនខាងក្រោមនេះពិតជាអាចជួយថែរក្សារូបរាងរបស់អ្នកឲ្យនៅតែស្រស់ស្អាតជានិច្ច បើទោះបីជាអ្នកកំពុងតែគេងសម្រាកក៏ដោយ៖

  • ការគេងដោយស្លៀកសម្លៀកបំពាក់តិចតួច៖ អ្នកវិទ្យាសាស្ត្របានណែនាំថាការគេងស្រាត ឬស្លៀកសម្លៀកបំពាក់តិចតួចនឹងធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន ហើយអាចជួយអ្នកក្នុងការសម្រកទម្ងន់ និងរក្សារាងឲ្យនៅតែស្រស់ស្អាតជានិច្ច។

  • ការគេងឲ្យបានគ្រប់គ្រាន់៖ តាមការណែនាំបានប្រាប់ថាមនុស្សពេញវ័យត្រូវគេងឲ្យបានប្រហែល ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃនឹងការគេងទៅតាមកាលវិភាគត្រឹមត្រូវអាចជួយក្នុងការសម្រកទម្ងន់បាន ផ្ទុយទៅវិញការគេងមិនគ្រប់គ្រាន់នឹងនាំឲ្យមានការឡើងគីឡូ។

  • ការគេងនៅក្នុងបន្ទប់ត្រជាក់នឹងងងឹត៖ ដើម្បីធ្វើការសម្រកទម្ងន់បានខ្លះៗពេលអ្នកគេង គួរព្យាយាមបិទពន្លឺភ្លើងពេលកំពុងគេង ពីព្រោះតាមរយៈការស្រាវជ្រាវបានបង្ហាញថាបើអ្នកគេងបើកភ្លើងវានឹងជះឥទ្ធិពលមិនល្អឡើយចំពោះប្រព័ន្ធរំលាយអាហារដែលជាហេតុផលធ្វើឲ្យមានការឡើងទម្ងន់។

  • ការបរិភោគអាហារតាមកាលវិភាគ៖ ពេលវេលានៃការញ៉ាំនឹងការគេងគួរតែរក្សាកាលវិភាគឲ្យបានដូចគ្នាជារៀងរាល់ថ្ងៃ ពីព្រោះវានឹងធ្វើឲ្យប្រព័ន្ធរាងកាយរបស់អ្នកដំណើរការបានល្អ ជាពិសេសនោះគឺប្រព័ន្ធរំលាយអាហារ។

ក្រៅពីនោះការធ្វើលំហាត់ប្រាណខ្លះៗមុនពេលចូលគេង ការបញ្ចេញភាពសកម្មប្រចាំថ្ងៃខ្លះៗពីរបីម៉ោងមុនពេលចូលគេងក៏ជាការរួមចំណែកដ៏សំខានដែលធ្វើឲ្យអ្នកគេងលក់ស្រួល និងលក់បានស្កប់ស្កល់ ហើយអាចជួយក្នុងការសម្រកទម្ងន់នឹងរក្សារាងឲ្យនៅតែស្រស់ស្អាតមានសុខភាពល្អជានិច្ច៕

ចុចអានបន្ត៖ រោគសញ្ញាមួយចំនួន ដែលបណ្ដាលមកពីការញ៉ាំនំប៉័ងច្រើនពេក ក្នុងរបបអាហារប្រចាំថ្ងៃ

ប្រភព៖ Kapook ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម