៤ វិធីងាយៗពិតជាអាចជួយកម្ចាត់ឬសតាមបែបធម្មជាតិបានយ៉ាងមានប្រសិទ្ធិភាព
- 2023-08-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីងាយៗពិតជាអាចជួយកម្ចាត់ឬសតាមបែបធម្មជាតិបានយ៉ាងមានប្រសិទ្ធិភាព
បញ្ហាសុខភាពស្បែក គឺជារឿងដែលមនុស្សគ្រប់ៗគ្នា ត្រូវតែធ្វើការដោះស្រាយ ពីព្រោះវាជារឿងសំខាន់បំផុតដែលទាក់ទងទៅនឹង រូបសម្រស់របស់ពួកគេម្នាក់ៗ។ ការរំខាន ដ៏ខ្លាំងបំផុតអំពីបញ្ហាស្បែកនោះ គឺការមានដុះឬស នៅលើដៃជើង ឬក៏នៅលើដងខ្លួន ដែលវាបណ្ដាលមកពីប្រភេទវីរុសម្យ៉ាងហៅថា ផាភិលឡូម៉ា “Papilloma”។ បញ្ហាឬស នឹងមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែវានឹងធ្វើឲ្យសម្រស់ស្បែករបស់អ្នកបាត់បង់ និងមិនមានភាពស្រណុកស្រួលឡើយ។
ទោះជាយ៉ាងណាក៏ដោយបញ្ហាឬសនៅលើដងខ្លួនមិនពិបាកនៅក្នុងការដោះស្រាយព្យាបាលនោះទេ។ អ្នកអាចធ្វើការព្យាបាលតាមបែបវិទ្យាសាស្ត្រជាមួយឱសថដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ឬស និងការព្យាបាលតាមបែបធម្មជាតិជាច្រើនប្រភេទទៀត។ ដូច្នេះកុំអស់សង្ឃឹម ពីព្រោះបញ្ហាឬសមិនមែនជារឿងដែលអ្នកត្រូវព្រួយបារម្ភឡើយ។
ដើម្បីការព្យាបាលបំបាត់បញ្ហាឬសចេញ និងការបង្កើនទំនុកចិត្តរបស់អ្នកជាមួយសុខភាពស្បែកស្រស់ស្អាត កញ្ញាចែករំលែកគន្លឺះងាយៗក្នុងការព្យាបាល ដែលអ្នកអាចអនុវត្តតាមវីធីធម្មជាតិងាយៗ ៤យ៉ាងនេះ៖
-១. ការលាបទឹកឃ្មុំ៖ ជាក់ស្តែងទឹកឃ្មុំមានមុខងារក្នុងការប្រឆាំងនឹងការរលាក បាក់តេរី ឬការឆ្លងនៃមេរោគផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសនោះគឺការកម្ចាត់ឬសតែម្ដង។
-២. ការត្រាំទឹកក្តៅលាយជាមួយអំបិលសមុទ្រ៖ វាជាវិធីងាយស្រួលបំផុតដើម្បីកម្ចាត់ឬសដែលមាននៅលើម្រាមដៃជើង ហើយវាជាការព្យាបាលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាទាមទារពេលវេលាច្រើនដែលតម្រូវឲ្យអ្នកធ្វើច្រើនដងទើបអាចកម្ចាត់បាន។
-៣. ការលាបទឹកម្នាស់ស្រស់៖ ជាមួយនឹងជាតិអាស៊ីតខ្ពស់ដែលមាននៅក្នុងទឹកម្នាស់ វាអាចជួយបំផ្លាញប្រភេទឬសដែលមាននៅលើដងខ្លួនរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។
-៤. លាបប្រទាលកន្ទុយក្រពើ៖ វាមានសមាសធាតុសកម្មជាច្រើនដែលមានឥទ្ធិពលប្រឆាំងវីរុស និងអាចសម្លាប់មេរោគបាន ហើយវាក៏មានសមត្ថភាពក្នុងការប្រឆាំងទៅនឹងការរលាកនានាបានផងដែរ។
មុននឹងសាកល្បងវិធីធម្មជាតិណាមួយ ឬការប្រើប្រាស់ឱសថទាំងប៉ុន្មានដូចបានរៀបរាប់ខាងលើ គួរសាកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងផ្នែកស្បែក ឬតាមដានពីបញ្ហាឲ្យបានច្បាជាមុន របស់អ្នកដើម្បីឲ្យប្រាកដថាអ្វីដែលអ្នកមានគឺជាឬស ពីព្រោះវាអាចច្រឡំជាមួយនឹងបញ្ហាស្បែកដទៃទៀតបាន នឹងកុំឲ្យមានបញ្ហាប្រតិកម្មប៉ះពាល់ដល់ស្បែក និងបញ្ហាផ្សេងៗ ។ សូមចងចាំថាប្រសិនបើអ្នកមានឬសដុះឡើង កុំប៉ះពាល់ដោយដៃផ្ទាល់ឲ្យសោះ ពីព្រោះពួកវាអាចនឹងបន្តរាលដាលដុះនៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកបាន៕
ចុចអានបន្ត៖ ៤ វិធីងាយៗ ដែលអាចជួយធ្វើឲ្យស្បែកមុខម៉ត់រលោងនឹងគ្មានមុនអង្កាម