ទម្លាប់មិនល្អទាំង ៤ យ៉ាងដែលបណ្ដាលឲ្យអ្នកមិនសូវយកចិត្តទុកដាក់ជាមួយការងារ

  • 2022-09-08 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលាក្នុងការបញ្ចប់កិច្ចការ និងទទួលបានលទ្ធផលល្អនោះវាគឺជាបញ្ហាដែលមនុស្សម្នាក់ៗតែងតែជួបប្រទះនៅក្នុងជីវិតការងាររបស់ពួកគេ។ មិនថាប្រភេទការងារនោះត្រូវបានចាត់តាំងបានប្រគល់ដោយចៅហ្វាយ ឬវាជាទំនួលខុសត្រូវរបស់អ្នកក៏ដោយ វាប្រហែលជាពិបាកបន្តិចក្នុងការគ្រប់គ្រងស្ថានភាពនោះ ប្រសិនបើអ្នកទទួលរងសម្ពាធ និងការរំខាននានាក្នុងអំឡុងពេលធ្វើការ។

មនុស្សជាច្រើនតែងតែធ្វើការរអ៊ូរទាំ ត្អូញត្អែរអំពីផលវិបាកនៃការងាររបស់ពួកគេដែលមិនទទួលបានប្រសិទ្ធិភាពខ្ពស់ ឬមិនទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នាចង់បាន។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលមានផលវិបាកក្នុងការសម្រេចកិច្ចការ ឬអ្នកប្រហែលជាកំពុងព្យាយាមធ្វើរឿងអ្វីមួយដែលមិនបានផ្ដល់ផលប្រយោជន៍ តែបែរជាផ្ដល់ផលវិបាកទៅវិញ វានឹងធ្វើឲ្យអ្នកគ្មាអារម្មណ៍ក្នុងការបន្ដធ្វើការងារនោះឲ្យបានសម្រេច។

ទាំងនេះគឺជាទម្លាប់មិនល្អបួនយ៉ាងដែលធ្វើឲ្យអ្នកមិនសូវយកចិត្តទុកដាក់ជាមួយការងារ និងធ្វើឲ្យសមត្ថភាពការងាររបស់អ្នកមិនទទួលបានជោគជ័យ៖

  • ការដាក់សម្ពាធខ្លាំងពេកចំពោះខ្លួនឯង៖ នៅពេលដែលអ្នកទទួលយក ឬទទួលរងសម្ពាធច្រើនខ្លាំងពេកវានឹងមានការរំខានចំពោះការផ្តោតអារម្មណ៍ទៅលើការងារនីមួយៗរបស់អ្នកដែលកំពុងតែធ្វើ។

  • ការមិនដែលរៀបចំធ្វើផែនការឬធ្វើឲ្យល្អ៖ វាគឺជាចំណុចសំខាន់សម្រាប់ផលិតភាពនៅក្នុងកិច្ចការងាររបស់អ្នក ពីព្រោះបើផែនការរបស់អ្នកត្រូវបានធ្វើរៀបចំឡើងបានល្អនោះអ្នកនឹងទទួលបានលទ្ធផលល្អទៅតាមនោះដែរ។

  • ការរំខានពីការប្រើទូរសព្ទដៃ៖ ឬអាចជាការរំខានពីមនុស្សជុំវិញខ្លួន សំលេងរំខាននានា ឬក៏កាតព្វកិច្ចចាំបាច់នានាដែលទាក់ទងជាមួយគ្រួសារគឺមានស្ទើរតែគ្រប់ទីកន្លែង និងគ្រប់ពេលវេលាក្នុងអំឡុងពេលធ្វើការដែរ។

  • ទំនោរទៅលើភាពល្អឥតខ្ចោះជាញឹកញាប់៖ គំនិតបែបនេះវាគឺជាគំរូល្អនឹងមានសារសំខាន់ចំពោះអ្នក ប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើភាពល្អឥតខ្ចោះខ្លាំងពេកវានឹងធ្វើឲ្យអ្នកកាន់តែស្ត្រេសខ្លាំងឡើង ផ្តល់ភាពស្មុគស្មាញដល់អ្នកកាន់តែច្រើនជាងមុន។

ការទទួលបានផលិតភាពខ្ពស់នៅក្នុងជីវិតការងារវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែនៅពេលដែលអ្នករៀនបោះបង់ចោលទម្លាប់មិនល្អទាំងប៉ុន្មានខាងលើចេញ ឬកាត់បន្ថយទំនោរទាំងនោះចោលបាន វាអាចជួយដល់សមត្ថភាពក្នុងការគ្រប់គ្របកិច្ចការងាររបស់អ្នកឲ្យមានប្រសិទ្ធិភាពខ្ពស់ និងបានល្អប្រសើរជាងមុន៕

ចុចអានបន្ត៖ អាកប្បកិរិយាទាំង ៦ ចំណុចដែលបញ្ជាក់ថាអ្នកគឺជាមនុស្សល្អ និងគួរឲ្យរាប់អានបំផុត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម