Yang Mi ត្រូវ​គេ​រិះគន់​ព្រោះ​ប៉ះពាល់​គ្រប់​តារា​ប្រុស​ដែល​ខ្លួន​ធ្វើ​ការ​ជាមួយ

  • 2022-08-29 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ត្រូវ​ទស្សនិកជន​វាយ​តម្លៃ​ថា​ចូលចិត្ត​មាន​សកម្មភាព​ស្និទ្ធិស្នាល​នឹង​តារា​ប្រុស​ច្រើន​នាក់។

កាល​ពី​ថ្ងៃ​ទី ២៥ កន្លង​មក​នេះ បណ្ដញ​​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi គឺ​ជា​តារា​កិត្តិយស​នៃ​កម្មវិធី Divas Hit the Road ជា​មួយ​តារា​សម្ដែងប្រុស Han Dong Quan និង Deng Cheng Xin។

តារា​ស្រី​ជើង​ចាស់​ បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធិ​នឹង​សិស្ស​ប្អូន​ទាំង​ពីរ​ តែ​មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​សកម្មភាព​នេះ។ តាម​នោះ​ដែរ នៅ​ពេល​ប្រុស​ស្អាត​ទាំង​ពីរ​កំពុង​អង្គុយ អ្នក​ម្ដាយ​កូន​១​ដើរ​មក​ពី​ក្រោយ ហើយ​អង្អែល​ក្បាល​ពួក​គេ និង​និយាយ​ថា​​៖ គេង​ទៅ baby។

មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា សកម្មភាព​របស់​តួ​រឿង​និស្ស័យ​ទេវតា​បី​ជាតិ គឺ​ស្និទ្ធិស្នាល​ជ្រុល​នឹង​ប្រុស​ស្អាត​វ័យ​ក្មេង​ទាំង​ពីរ​ហើយ។ នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែល​នាង​ត្រូវ​គេ​រិះគន់​ព្រោះ​សកម្មភាព​ទាំង​នេះ​ដែរ ដោយ​មុន​នោះ ជាមួយ​តារា​ប្រុស​ជា​ច្រើន នាង​តែង​​មាន​សកម្មភាព​ប៉ះពាល់​ដៃ​ជើង​ជា​និច្ច។

តារា​ប្រុស​ដែល ស្រី​ស្អាត​អាយុ ៣៦​ឆ្នាំ​ធ្លាប់​ប៉ះពាល់​រួម​មាន Li Yi Feng, Huang Xiaoming, Hua Chenyu, Xu Kai និង Nicholas Tse ជា​ដើម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម