តើអ្នកសម្លឹងឃើញរូបអ្វីមុនគេ?

  • 2022-08-24 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកសម្លឹងឃើញ...

កែវភ្នែក

រឿងតូចតាចងាយនឹងរំខានចិត្តអ្នកបំផុតហើយ អ្នកចាប់អារម្មណ៏ខ្លាំងបំផុតចំពោះ​ អ្វីដែលអ្នកគិតថាអាចបង្កជាគ្រោះដល់អ្នកបាន។ កាលពីក្មេងៗ អ្នកត្រូវបានក្មេងដែលមានអាយុស្របាលគ្នា ធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តអ្នកខ្លាំងណាស់។ ពេលខ្លះអ្នកមានអារម្មណ៏ថាចង់គេចចេញអោយឆ្ងាយពីលោកនេះ។ អ្នកតែងតែគិតថាខ្លួនឯងជាមនុស្សទន់ខ្សោយ មិនសូវជាហ៊ានប្រឈមមុខនឹងបញ្ហាដែលកើតមានឡើងនៅក្នុងជីវិតនោះទេ។ អ្នកត្រូវតែព្យាយាមរំលឹកខ្លួនឯងថា អ្នកមិនមែនជាក្មេងទន់ជ្រាយដូចពីមុននោះទេ។

មនុស្សពីរនាក់កាន់ដៃគ្នា

សម្រាប់អ្នកដែលសម្លឹងឃើញរូបនេះមុនគេវិញ អ្វីដែលខ្វះខាតបំផុតពីក្នុងជីវិតអ្នក គឺអារម្មណ៏ដែលអ្នកនៅក្នុងកន្លែងមួយ។ តាំងតែពីក្មេងៗមក អ្នកមិនសូវជាបានប្រើប្រាស់ជីវិតដែលមិនខ្វាយខ្វល់ អ្នកមិនសូវជាមានមិត្តភក្តិច្រើននោះទេ។ អ្វីដែលអ្នកគួរតែកែប្រែនោះគឺមានភាពជឿជាក់លើខ្លួនឯងជាងមុន កុំបាក់ទឹកចិត្តនៅពេលដែលមានរឿងមិនសមបំណងកើតមានក្នុងជីវិត។

ភ្នំ

បើសិនជាអ្នកសម្លឹងឃើញភ្នំវិញ អ្នកពេញចិត្តនឹងជិវិតខ្លួនណាស់ទៅហើយ មិនមានអ្វីដែលរំខានចិត្តអ្នកនោះទេនៅក្នុងពេលនេះ។ អ្នកជាមនុស្សដែលចូលចិត្តប្រឹងប្រែងបង្ហូរញើស បង្ហូរឈាមដើម្បីបានអ្វីមកសម្រាប់ខ្លួនឯង។ អ្នកជាមនុស្សដែលច្បាស់លាស់ខ្លាំងណាស់ ឃើញអ្វី ចង់បានអ្វីគឺមានគម្រោងយ៉ាងច្បាស់លាស់ ដើម្បីសម្រេចវា។

មិនមានអ្វីគួរអោយកត់សម្គាល់

បើសិនជាអ្នកមិនចាប់អារម្មណ៏អ្វីសោះនោះ វាជារឿងលំបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការយល់ពីអារម្មណ៏អ្នកដទៃ។ អ្នកមានការគិតពិចារណាយ៉ាងសាមញ្ញ ហើយយល់ច្បាស់ពីខ្លួនឯង។ អ្នកតែងប្រកាន់គំនិត និង ការយល់ឃើញរបស់ខ្លួនជាធំ មិនសូវជាខ្វល់នឹងមនុស្សជុំវិញខ្លួននោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម