ចំណូល​រាប់លាន​ដុល្លារ​របស់ Pinky មុន​ពេល​ត្រូវ​ចាប់​ខ្លួន

  • 2022-08-22 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ថៃ Pinky មិន​ចាំ​បាច់​បោក​ប្រាស់​អ្នក​ដទៃ​ដើម្បី​រក​លុយ​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ថា​ហេតុ​អ្វី​បាន​នាង​ជ្រើស​យក​ផ្លូវ​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី ២១​ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sanook បាន​រាយការណ៍​ថា តារា​សម្ដែង​ជើង​ចាស់​ថៃ Pinky Savika កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​របស់​មហាជន។ មុន​ពេល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ឆបោក​អនឡាញ​ឡើង​ដល់ ៦៩​លាន​ដុល្លារ នាង​មាន​ចំណូល​ច្រើន​នៅ​ក្នុង​សិល្បៈ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​ទៅ ស្រី​ស្អាត​អាយុ ៣៦​ឆ្នាំ មិន​បាន​ខ្វះ​លុយ​ដល់​ថ្នាក់​ដើរ​បោក​ប្រាស់​គេ​នោះ​ឡើយ។ នាង​ក្ដាប់​តំណែង​អគ្គនាយក​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​៤​មុន​ពេល​ត្រូវចាប់​ខ្លួន។ ក្រុមហ៊ុន​គ្រឿង​សំអាង​របស់​នាង​មាន​ចំណូល ១៧​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​សិល្បៈ​របស់​នាង​មាន​ចំណូល​១៣​ម៉ឺន​ដុល្លារ​ក្នុង​​១​ឆ្នាំ។

តារា​ប៉ុស្តិ៍​លេខ​៧ ជា​សិល្បៈ​ករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ដោយ​រឿង​ដែល​នាង​ទទួល​តម្លៃ​ខ្ពស់​ជាង​គេ​គឺ ១.៣​លាន​ដុល្លារ​ សម្រាប់​រឿង​មួយ។ មុន​ពេល​ត្រូវ​ចាប់​ខ្លួន សិល្បការិនី​រូប​នេះ បាន​បដិសេធ​នឹង​ការ​បោក​ប្រាស់​ខាង​លើ​ថា​ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​នោះ​ឡើយ ដោយ​នាង​បាន​បន្ថែម​ថា​ខ្លួន​ក៏​ជា​រងគ្រោះ​ដោយ​នាង​បាន​វិនិយោគ​១០​លាន​បាត (២៨​ម៉ឺន​ដុល្លារ) ដែរ តែ​មិន​ទាន់​យក​មក​វិញ​បាន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម