Pinky និង​តារា​ប្រុស​ថៃ​២​នាក់​ទៀត បោក​ប្រាស់​មនុស្ស​១៤០០០​នាក់ ប្រាក់​សរុប ៥៣​លាន​ដុល្លារ

  • 2022-08-22 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​តារា​សម្ដែង​ស្រី Pinky Savika តារា​សម្ដែង​ប្រុស​ថៃ​ពីរ​រូប​ទៀត​ក៏​ត្រូវ​មាន​ដីការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោករ​រាប់សិប​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​សីហាកន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Thai PBS World បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ថៃ Savika Chaiyadej ហៅ Pinky ព្រម​ទាំង​ម្ដាយ​បង្កើត​ និង​បង​ប្រុស​បង្កើត​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៩​នាក់​ត្រូវ​ចាប់​ខ្លួ​ន​ពី​បទ​ឆបោក​អនឡាញ តាម​រយៈ​កម្មវិធី​ Forex-3D។

បច្ចុប្បន្ន​តារា​សម្ដែង​ស្រី​វ័យ ៣៦​ឆ្នាំ ព្រម​ទាំង​គ្រួសារ​កំពុង​បញ្ជាក់​កម្មសិទ្ធិ​ប្លង់​អចលនវត្ថុ​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ ខណៈ​កំពុង​ជាប់​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ក្រៅ​ពី Pinky តារា​សម្ដែង​ប្រុស​ពីររូប​ទៀត​រួម​មាន Thunsiwat Chantanukul អាយុ​២៩​ឆ្នាំ និង Kasem Kolpraneet អាយុ​៣២​ឆ្នាំ​ក៏​កំពុង​ត្រូវ​ឃាត់​ខ្លួន​ក្នុង​ចំណោម​១៩​នាក់​ខាង​លើ​ដែរ។

មន្ទីរ​ស៊ើប​អង្កេត​ពិសេស​ថៃ DSI បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​ប្រមាណ​ជាង​១៤០០០​នាក់​បាន​ចាញ់​បោក​ក្រោយ​វិនិយោគ​លើ​កម្មវិធី Forex-3D ដោយ​ជន​ឆបោក​បាន​ឲ្យ​ដឹង​ថា​ពួក​​គេ​នឹង​ចំណេញ​ពី៦០-៨០% ក្រោយ​ពេល​វិនិយោគ​លើ​កម្មវិធី​ខាង​លើ ដោយ​គិត​​ជា​លុយ​សរុប ៦៩លាន​ដុល្លារ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម