មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះមិនផ្ដេកផ្ដួលលើស្វាមីដាច់ខាតក្រោយពេលរៀបការរួច

  • 2022-08-18 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់ពួកគាត់ទាំង ៣ ឆ្នាំនេះ ស្រលាញ់ Independent មិនកែប្រែនោះទេ

ឆ្នាំវក

មនុស្សស្រីដែលកើតឆ្នាំនេះភាគច្រើនជាមនុស្សដែលមានមោទនៈភាពលើខ្លួនឯង។ ពួកគេមិនចង់អោយជីវិតគូរមកហាមឃាត់មិនអោយពួកគេធ្វើអ្វីដែលពួកគពេញចិត្តនោះទេ ពួកគេអាចមានអារម្មណ៏ថាពេញលេញបានលុះត្រាតែខ្លួនមានជំហរយ៉ាងរឹងមាំនៅក្នុងគ្រួសារ។ គ្រប់គ្នាដឹងយ៉ាងច្បាស់ពីចំនុចមួយនេះនៃពួកគេ។ មិនត្រឹមតែជាម្ដាយដ៏ល្អ ពួកគេក៏ជាបង្អែកដ៏រឹងមាំសម្រាប់ស្វាមីខ្លួនផងដែរ។ នៅពេលដែលមិនស្របគ្នារវាងប្ដីប្រពន្ធអ្នកទាំងពីរ មនុស្សស្រីដែលកើតឆ្នាំនេះនឹងយកហេតុផលមកដោះស្រាយ ជៀសជាងអារម្មណ៏មកឡូកឡំ។

ឆ្នាំច

មនុស្សស្រីដែលកើតឆ្នាំនេះភាគច្រើនជាមនុស្សដែលចូលចិត្តអ្វីត្រង់ទៅត្រង់មក ក្រោយពេលរៀបការរួច ចរិតឬកពាមិនសូវជាប្រែប្រួលនោះទេ មិនប្រែជាមនុស្សស្រីដែលទន់ខ្សោយនោះទេ ក្រោយពេលរួចការរួច។ ពេលដែលជួបប្រទះការលំបាក ពួកគេនឹងធ្វើអ្វីតាមចិត្តគំនិតខ្លួនឯង មិនអោយអ្នកដទៃមកកែប្រែចិត្តពួកគេបាននោះទេ។ ព្រោះតែបែបនេះហើយ ដំណែងនៅក្នុងជីវិតគ្រួសារពួកគេគឺមិនចាញ់ស្វាមីខ្លួននោះទេ។

ឆ្នាំកុរ

មនុស្សស្រីដែលកើតឆ្នាំនេះភាគច្រើនជាមនុស្សដែលអាចនឹងធ្វើអ្វីទាំងប្រញ៉ាប់ប្រញាល់បន្តិច មិនសូវជាចេះអត់ធ្មត់នោះទេ។ ទ្រព្យសម្បត្តិលុយកាក់មិនសូវជាសំខាន់ខ្លាំងនោះទេសម្រាប់ពួកគេ។ ចំពោះជីវិតគូវិញ ពួកគេទាមទារភាពស្មើភាព ធ្វើអ្វីក៏មានការជជែកវែកញែក និង យល់ពីគ្នាទៅវិញទៅមក។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម