Tip សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

  • 2022-08-17 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាដែលថាមិនចង់ស្អាត ប៉ុន្តែច្បាស់ក្នុងចិត្តឬអត់? រាល់ថ្ងៃនេះបានថែទាំ សុខភាពស្បែកខ្លះទេ?

ចង់ស្អាតទាល់តែឧស្សាហ៍ ដូច្នេះ ប៉ុន្មានចំណុចខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺរលោងមួយកម្រិតទៀត៖

១. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក

ស្បែកស្ងួត ចេញអុជខ្មៅ និងស្រអាប់ គឺបណ្ដាលមកពីការកខ្វះជាតិទឹក ដូច្នេះដើម្បីឱ្យស្បែកមានសំណើមឡើងវិញ គួរតែញ៉ាំទឹកឱ្យបានច្រើន និងប្រើប្រាស់ជាមួយនឹងផលិតផល ដែលផ្ដល់សំណើមដល់ស្បែក។

២. លាបប្រេងដូង

ប្រេងដូង មានគុណសម្បត្តិជួយ ព្យាបាលបញ្ហារលាកស្បែកដោយសារពន្លឺថ្ងៃបានយ៉ាងល្អ។ ដូច្នេះហើយ ស្បែកដែលត្រូវដុតកម្លោចដោយពន្លឺព្រះអាទិត្យរហូតខ្លោច គួរលាបប្រេងដូងស្តើងៗ លើដៃ ជើង ឬក៏លើមុខមុនពេលចូលគេង។

  • វិធីនេះ នឹងជួយចិញ្ចឹមកោសិកាស្បែក ឱ្យប្រសើរជាងមុន។

៣. ចៀសវាងត្រូវពន្លឺថ្ងៃ

ពន្លឺថ្ងៃ ងាយនឹងធ្វើឱ្យស្បែកមានស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមានសភាពខ្លោច។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយ ការដើរត្រូវពន្លឺថ្ងៃ ពេលថ្ងៃក្ដៅខ្លាំង។ តួយ៉ាង គួរស្លៀកសំលៀកបំពាក់ឱ្យបានជិត និងពាក់មួក ដើម្បីការពារពីពន្លឺថ្ងៃ។

៤. លាបឡេ

ចំណុចនេះ គឺពិសេសណាស់សម្រាប់មនុស្សស្រី។ នៅពេលស្បែកបានរងកម្តៅខ្លាំងពីព្រះអាទិត្យហើយ អ្នកត្រូវប្រញាប់កែខៃឱ្យបានទាន់ពេលវេលា។ មែនទែនទៅ គួរតែលាបឡេដែលមានសារធាតុវីតាមីន E និងត្រូវតែជាប្រភេទឡេជួយស្បែកឱ្យទន់។

សម្រាប់មិត្តនារី ដែលកំពុងតែរកប្រភេទឡេ សម្រាប់លាប អាចជ្រើសរើសប្រើប្រាស់ជាមួយសឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលមានប្រសិទ្ធភាពលើសវីតាមីន C ១០ ដងឯណោះ ដើម្បីផ្ដល់ឱ្យស្បែកទន់រលោងភ្លឺថ្លា និងមានសុខភាពល្អបាន។

សម្រាប់អ្នកដែលមានស្បែកស្រអាប់ មានអុជខ្មៅ ដោយសារកម្ដៅថ្ងៃ អាចសាកល្បងប្រើប្រាស់ជាមួយនឹងផលិតផលខាងលើនេះ។

ជាក់ស្ដែង វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) គឺមាន ២ប្រភេទ សម្រាប់តម្រូវតាមស្បែក របស់អ្នកប្រើប្រាស់៖

  • ទី១ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow)ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow)ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8ដង ព្រមទាំង Pro-Retinol ឬហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។

  • និងទី ២ ឯ រ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance)ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។

សម្រាប់ការទិញ លោកអ្នកអាចរកមើលនៅតាមផ្សារទំនើប ហាងលក់គ្រឿងថែរក្សាស្បែក និងតាមទីផ្សារធម្មតា។ល។

ប្រភព៖ gangbeauty

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម