កាបូប LV ថ្មី​ ២៨០០​ដុល្លារ ត្រូវ​បាន​ប្រដូច​ដូច​​ធុង​ថ្នាំ​ប៉េត្រូ

  • 2022-08-16 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ូដ​កាបូប​ចេញ​ពី​ប្រេន​លំដាប់​ពិភពលោក Louis Vuitton ត្រូវ​បាន​អ្នក​និយម​ហ្វេសិន​ប្រៀប​ថា​មិន​ខុស​ពី​ធុង​ថ្នាំ​លាប​ផ្ទះ។

មុន​នេះ​​បន្តិច ក្រុមហ៊ុន​សម្លៀកបំពាក់​លំដាប់​អភិជនបារាំង Louis Vuitton ទើប​តែ​បញ្ចេញ​កម្រង​កាបូប​យួរ​ដៃ​ថ្មី​របស់​ខ្លួន​​ដែល​មាន​តម្លៃ​ដាក់​លក់​លើ​ទីផ្សារ ២៨០០ដុល្លារ។ កាបូប​ដែល​មាន​ច្រើន​ព័ណ៌​នេះ​មាន​ឈ្មោះ​ថា LV Paint Can។

ដូច​នឹង​ឈ្មោះ​របស់​ខ្លួន​ដែរ កាបូប​នេះ​មាន​រូបរាង​ដូច​ធុង​ថ្នាំ​លាប​ដូច​គ្នា។ ខណៈ​អ្នក​និយម​ហ្វេសសិន​មួយ​ចំនួន​លើក​ឡើង​ថា អ្នក​ច្នៃ​ម៉ូដ​មាន​ការ​ច្នៃ​ប្រឌិត​នោះ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ម៉ូដ​នេះ​បង្កើត​ឡើង​គឺ​លើស​ពេក ឬ​ក៏​មក​ពី​អ្នក​ច្នៃ​អស់​គំនិត​ច្នៃ​ប្រឌិត​ជា​ដើម។

ម៉ូដ​កាបូប​រាង​ធុង​ថ្នាំ​លាប​នេះ​ត្រូវ​បាន​តារា​ម៉ូដែល​ផ្សព្វផ្សាយ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និង​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។ យ៉ាងណាក្ដី អ្នក​និយម​ប្រើ​កាបូប​ជា​ច្រើន​បាន​លាន់​មាត់​ថា​ពួក​គេ​នឹង​មិន​ចំណាយ​លុយ​ជិត​៣០០០​ដុល្លារ​លើ​កាបូប​ម៉ូដ​​បែប​នេះ​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើង​ដែល​ប្រេន​លំដាប់​ពិភពលោក​បញ្ចេញ​ម៉ូដ​កាបូប​ប្លែក​បែប​នេះ ដោយ​កាល​ពី​ខែ​មុន ប្រេន Balenciaga ក៏​បញ្ចេញ​ម៉ូដ​កាបូប​ថ្មី​របស់​ខ្លួន​រាង​ដូច​ថង់​សំរាម​ និង​មាន​តម្លៃលក់ ១៧៩០​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម