កាតដែលអ្នករើស នឹងបង្ហាញមូលហេតុនាំឲ្យអ្នករកមិនឃើញស្នេហ៍ពិត

  • 2022-08-16 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​មូល​ហេតុ​នាំ​ឲ្យ​អ្នក​រក​មិន​ឃើញ​ស្នេហ៍​ពិត តាម​រយៈ​កាត​ដែល​អ្នក​រើស។

កាត A

ចំពោះ​អ្នក​រើស​កាត​នេះ ​ជា​មនុស្ស​មាន​ការ​អាលោះ​អាល័យ​ខ្ពស់ គឺ​នៅ​វិល​វល់​ជាមួយ​រឿង​អតីត​និង​មិន​អាច​ស្រលាញ់​ខ្លួន​ឯង​បាន​។ ​អ្នក​នៅ​មិន​ទាន់​ភ្លេច​ស្នេហ៍​ចាស់ ដែល​នាំ​ឲ្យ​អ្នក Single ​ដល់​ឥលូវ។ ​ដើម្បី​រក​ឃើញ​ស្នេហ៍​ពិត ​អ្នក​ត្រូវ​​ចាក​ចេញ​ពី​អតីតកាល ព្រោះ​​មនុស្ស​ដែល​អ្នក​នឹក​ដល់​គេ​លែង​ជា​របស់​អ្នក​ទៀត​ហើយ។

កាត B

សម្រាប់​អ្នក​រើស​កាត​នេះ ​មាន​នន័យ​ថា​​អ្នក​ជា​មនុស្ស​ប្រាកដ​និយម​ខ្លាំង​ណាស់។ ​អ្នក​ចង់​បាន​មនុស្ស​​ម្នាក់​ដែល​មាន​លក្ខខណ្ឌ​ល្អ ហើយ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បី​ដើរ​ចូល​រោង​ការ​ផង​ដែរ។ ប៉ុន្តែ​អ្នក​អាច​នឹង​ពន្យា​រ​ពេល​រៀប​ការ​ដែរ បើ​សេដ្ឋកិច្ចហិរញ្ញវត្ថុ​របស់​ដៃ​គូ​មិន​ល្អ។ ​​អ្នក​ជា​មនុស្ស​ហ៊ាន​ប្រឈម​នឹង​រឿង​ពិត​ពេក ​ដោយ​មិន​សូវ​បត់​បែន​តាម​កាលៈទេសៈ ​ដែល​នាំ​ឲ្យ​អ្នក​ពិបាក​រក​ឃើញ​ស្នេហ៍​ពិត។​

កាត C

សម្រាប់​អ្នក​រើស​កាត​នេះ មូល​ហេតុ​រក​មិន​​ទាន់​ឃើញ​ស្នេហ៍​ពិត​ដោយសារ​ ​អ្នក​មាន​ចំណង​ទំនាក់ទំនង​ច្រើន​ពេក។ អ្នក​រើស​ខ្លាំង ​នេះ​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​អ្នក​រក​ឃើញ​មនុស្ស​ដែល​អ្នក​​ជឿជាក់ ហើយ​ស្រលាញ់​បាន​។ ​អ្នក​ពិត​ជា​មិន​ដឹង​ថា អ្នក​ចង់​បាន​អ្វី​ទេ ​ដែល​នេះ​ជា​​ហេតុ​ផល​អ្នក​នៅ Single ​រហូត​ដល់​ឥលូវ។

កាត D

សម្រាប់​អ្នក​រើស​កាត​នេះ បង្ហាញ​ថា អ្នក​ត្រូវ​ឲ្យ​អ្នក​ដទៃ​ស្គាល់​ពីអ្នក​​ជា​មុន​សិន ព្រោះ​នេះ​គឺ​ជា​រឿង​សំខាន់។ ​អ្នក​តែង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ អ្នក​មិន​ដឹង​ខ្លួន​ឯង​ថា​អ្នក​ចង់​បាន​អ្វី ហើយ​អ្វី​ដែល​អ្នក​មិន​ចង់់​បាន ដែល​នេះ​គឺ​ជា​ហេតុ​ផល​អ្នក​មាន​ងារម្មណ៍​ថា​មនុស្ស​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក គេ​មិន​សក្តិសម​នឹង​អ្នក។ ​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម