តារានិករទាំង ៣ ឆ្នាំនេះព្រោះតែក្ដីស្រលាញ់អាចនឹងភ្លេចមើលថែទាំខ្លួនឯង

  • 2022-08-16 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាសំខាន់ខ្លាំងជាងសេចក្ដីសុខផ្ទាល់ខ្លួនរបស់ពួកគេទៅទៀត...

Libra

គ្មានអ្វីដែលសំខាន់ជាងរឿងស្នេហានោះទេសម្រាប់ជិវិត Libra នេះ។ ជាធម្មតាពួកគេជាមនុុស្សដែលទន់ភ្លន់ តែងតែមានក្ដីសង្ឃឹមជានិច្ចនៅក្នុងជីវិត។​ ពេលខ្លះពួកគេអាចនឹងង៉ក់ងរច្រើន នៅពេលដែលស្រលាញ់គឺពួកគេជាប្រភេទមនុស្សដែលស្រលាញ់អស់ពីពោះ។ ព្រោះតែបែបនេះហើយ ពេលខ្លះពួកគេក៏យកសេចក្ដីសុខអ្នកដទៃជាធំ បញ្ហាលំបាកដែលមានក៏សង្ងំដោះស្រាយម្នាក់ឯង។

Sagittarius

មនុស្ស Sagittarius នេះជាប្រភេទមនុស្សដែលស្រលាញ់សេរីភាព ធ្វើអ្វីភ្លាមៗ មិនសូវជាចូលចិត្តព្រាងទុកមុនអ្វីច្រើននោះទេ។ នៅពេលដែលពួកគេអាចជួបមនុស្សដែលគិតថាអាចនឹងផ្ញើរជីវិតបានហើយនោះ ពួកគេនឹងធ្វើគ្រប់យ៉ាង ដើម្បីអោយស្នេហានោះអាចកកើតឡើងបាន។

Aquarius

សម្រាប់មនុស្សស្រី Aqurius វិញភាគច្រើនជាមនុស្សដែលងាយនឹងតូចចិត្ត មិនមានកិចកលនោះទេ។ ពួកគេតែងតែមានការយល់ឃើញមួយបែបពីជីវិត ដែលអាចអោយពួកគេយល់ពីទុក្ខសោកមនុស្សជុំវិញខ្លួនបានយ៉ាងងាយ។ សម្រាប់មនុស្សដែលពួកគេស្រលាញ់ ពួកគេនឹងអោយឱកាសមិនថាខុសប៉ុន្មានដង ត្រូវឈឺចាប់តែម្នាក់ឯងប៉ុន្មានដងនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម