តារានិករទាំង ៣ នេះជាប់ងារជា Ice Princess

  • 2023-08-19 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើចង់ឈ្នះរឿងសង្រ្គាមត្រជាក់ជាមួយពួកគាត់នេះគឺគ្មានផ្លូវម៉ង៎

Aquarius

ចំពោះរឿងសង្រ្គាមត្រជាក់នេះ មិនមាននរណាអាចយកឈ្នះ Aquarius នេះបាននោះទេ។ ពួកគេចេះទប់អារម្មណ៏ខ្លួនឯងបានយ៉ាងល្អ ទោះជាខ្វាយខ្វល់ពីភាគីម្ខាងទៀតច្រើនណាក្ដី។ សម្រាប់ពួកគេមុខមាត់គឺសំខាន់ជាក្ដីស្រលាញ់ដែលមានចំពោះភាគីម្ខាងទៀតទៅទៀត។ ពួកគេមានការទាមទារច្រើនណាស់ពីរឿងស្នេហា។ ពួកគេតែងតែប្រើប្រាស់ភាពស្ងប់ស្ងាត់ ដើម្បីមកដោះស្រាយបញ្ហាជានិច្ច។

Virgo

គួបផ្សំនឹងមិនសូវជាបានសម្ដីពីកំណើតផងននោះ មនុស្សស្រីដែលកើតឆ្នាំភាគច្រើនតែងតែអោយអ្នកដទៃយល់ថាពួកគេនេះជាមនុស្សដែលចិត្តដាច់បំផុតហើយ។ ដល់ពេលដែលមានរឿងមិនសមបំណងវិញ ពួកគេក៏បាត់មាត់ឈឹង។ បើចាំពួកគេមកចេះមុខដោះស្រាយនោះ ប្រាកថថជាត្រូវចាំស្កកមិនខានឡើយ។

Capricorn

មនុស្សស្រី Capricorn នេះចូលចិត្តប្រើប្រាស់ភាពត្រជាក់ល្អូកនេះមកដោះស្រាយបញ្ហាខ្លាំងណាស់។ នៅពេលដែលអន់ចិត្តពួកគេនឹងមិននិយាយស្ដីអ្វីទាំងអស់។ ពួកគេតែងតែយល់ថា វិធីមួយនេះគឺមានប្រសិទ្ធិភាពបំផុតក្នុងការស្វែងយល់នរណាដែលអាចរក្សាក្នុងជីវិតពួកគេបាននោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen