រើសកាតដើម្បីដឹងថា តើស្នេហាមួយនេះអាចរក្សាបានយូរអង្វែងឬទេ?

  • 2022-08-15 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈកាត​ដែល​អ្នក​រើស ​នឹង​បង្ហាញ​ថា ​តើ​ស្នេហា​មួយ​នេះ រក្សា​បាន​យូរ​អង្វែង​ឬអត់។

កាត A

​កាត​នេះ​បង្ហាញ​ថា អ្នក​ទាំង​ពីរ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ច្រើន ​ហើយ​អនាគត​ក៏​អាច​ស្រលាញ់​គ្នា​បាន​យូរ​អង្វែងផ​ងដែរ។ យ៉ាង​ណា​ក្តី ​ដោយសារ​តែ​អ្នក​ទាំង​ពីរ​​រស់​នៅ​ឆ្ងាយ​ពី​គ្នា ​​និង​ទើប​តែ​បាន​ស្គាល់​គ្នា ​ហេតុ​នេះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា​និង​ស្វែង​យល់​ពី​គ្នា​សិន។ ​ម្យ៉ាង​ទៀត ​គាត់​ពិតជា​ចាប់​ចិត្ត​លើ​អ្នក ​ម្ល៉ោះ​ហើយ ​អ្នក​ត្រូវ​ចំណាយ​ពេល​រៀន​យល់​ពី​គាត់​ឲ្យ​បាន​ច្រើន​ដែរ។ ​នេះ​ក៏​ជា​វិធី​ជួយ​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​លូត​លាស់​ទៅ​មុខ​បាន​យ៉ាង​លឿន​ផង​ដែរ។​

កាត B

​​អ្នក​រើស​កាត​នេះ​បង្ហាញ​ថា ទាំង​ពិរ​អ្នក​ស្រលាញ់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ។ ​អ្នក​ទាំង​ពីរ​កំពុងបាក់​ចិត្ត​លើ​គ្នា និង​ស្រលាញ់​គ្នា​យូរ​ដែរ​ហើយ ​និង​ថែម​ទាំង​យល់​ពី​គ្នា​បាន​​ល្អ​ថែម​ទៀត។ ​ដូច្នេះ​ហើយ សូម​រក្សា​ទំនាក់​ទំនង​មួយ​នេះ​ចុះ​។

កាត C

​ទោះ​បី​អ្នក​ទាំង​ពីរ​មើល​ទៅ​ស្រលាញ់​គ្នា​ទៅវិញ​ទៅ​មក​ក៏​ដោយ ​តែ​អារម្មណ៍​ជ្រាល​ជ្រៅ​ហាក់​មិន​​​ទាន់​មាន។ ​មាន​បញ្ហា​តិច​តួច​រវាង​អ្នក​ទាំង​ពីរ ​ដែលវា​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ខ្លះ​ដែរ។ ​បើសិន​ជា​បញ្ហា​មិន​ទាន់​ដោះស្រាយ​បាន​ល្អ​នៅ​ឡើយ​ទេ ​ជម្លោះ​រវាង​អ្នក​ទាំង​ពីរ​នឹង​ក្លាយ​ជា​តឹង​តែង ​ហើយ​អាច​ឈាន​ដល់​ផ្លូវ​បំបែក​ទៀត​ផង។

​កាត D

​ស្នេហា​រវាង​អ្នក​ទាំង​ពីរ ​ពិត​ជា​មាន​ភាព​ជ្រាល​ជ្រៅ។ ​​វាសនា​​បាន​នាំ​អ្នក​ទាំង​ពីរ​ឲ្យ​បាន​ជួប​គ្នា ​ហើយ​​អ្នក​ទាំង​ពីរ​ក៏​គ្មាន​បំណង​ចង់​ចែក​ផ្លូវ​គ្នា​ដែរ ហើយ​គាត់​តែង​នឹក​អ្នក​ជានិច្ច។ ​គាត់​នៅ​ចាំ​ពេល​វេលា​ល្អៗ​ និង​រង់​ចាំ​ស្នេហា​មួយ​នេះ​​ដោយ​មិន​បោះ​បង់​ចោល។ ​ថ្វី​បើ​អ្នក​ទាំង​ពីរ ហាក់​ឆ្ងាយ​ពី​គ្នា​ ក៏​ឆាប់​ៗ​នេះ​នឹង​វិល​មក​ជួប​គ្នា​វិញ​ដែរ។ ស្នេហា​មួយ​នេះ​នឹង​រក្សា​បាន​​ភាព​ស្ថិត​ស្ថេរ និង​យូរ​អង្វែង​មិន​ខាន។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម