Jessica ដេក​លើ​គំនរ​មាស​ប្រាក់​ក្រោយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន

  • 2022-08-15 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាប់​លេខ​២​នៅ​ក្នុង​កម្មវិធីប្រលង​ចម្រៀង Sisters Make Wave ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jessica ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sports Chosun បាន​រាយការណ៍​ថា តារា​ចម្រៀងស្រី Jessica អតីត​សមាជិក​ក្រុម​ចម្រៀង Girls’ Generation កំពុង​សម្ងំ​ប្រមូល​លុយ​ធំ​នៅ​ប្រទេស​ចិន។ តាម​នោះ​ដែរ នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង Sisters Make Wave ម្ចាស់​បទ Fly ទទួល​បាន​តម្លៃ​ខ្លួន ៥​លាន​ដុល្លារ។

រដូវ​កាល​ទី ៣ នៃ​កម្មវិធី​ខាង​លើ​ត្រូវ​បាន​បោះទុន​ខ្លាំង​ ដោយ​ចំណាយ​សរុប​ទាំង​អស់​ឡើង​ដល់​ទៅ ៩១៩ លាន​ដុល្លារ។ កំឡុង​ពេល​ប្រលង Jessica ជាប់​ជា​បេក្ខនារី​ដែល​មាន​សំឡេង​ឆ្នោត​ខ្ពស់​ជាង​គេ​ជា​និច្ច។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ជាប់​២​នេះ Jessica មាន​តម្លៃ​ខ្លួន ៦៦៨៥៨​ដុល្លារ សម្រាប់​ការ​ថត​រឿង​មួយ​ភាគ។ នៅ​ពេល​នេះ នាង​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​ខ្លាំង ដូច​នេះ នាង​គម្រោង​ចុះ​កិច្ចសន្យា​ធ្វើ​ការ​យូរ​អង្វែង​ជាមួយ​ក្រុមហ៊ុន Mango TV៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម