៥​ឆ្នាំ​ទើប​​ត្រលប់​មក​វិញ តែ SNSD នឹង​មិន​ឡើង​ឆាក​ព្រោះ​ឆ្លង​កូវីដ ១៩ ហ្វេន​ស្រងាក​ចិត្ត​​ខ្លាំង

  • 2022-08-15 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​របស់​កំពូល​ក្រុម​ចម្រៀង​ស្រី​កូរ៉េ Girls’ Generation បាន​សម្ដែង​ការ​អស់​សង្ឃឹម​ជា​ខ្លាំង ក្រោយ​ពេល​ក្រុមហ៊ុន​ប្រកាស​ថា​ពួក​គេ​នឹង​មិន​ឡើង​ឆាក​សម្ដែង​បទ​ថ្មី ព្រោះ​មាន​សមាជិក​ឆ្លង​មេរោគ​កូវីដ ១៩។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន My Daily បាន​រាយការណ៍​ថា ក្រុម​ចម្រៀង​លំដាប់ A កូរ៉េ Girls’ Generation នឹង​លុប​ចោល​គម្រោង​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន ក្រោយ​ពេល​សមាជិក Seohyun បាន​ឆ្លង​មេរោគ​កូវីដ ១៩។

មុន​នោះ​ដែរ កំពូល​ក្រុម​ចម្រៀង​ស្រី​ចាស់​វស្សា​នេះ​បាន​មាន​គម្រោង​សម្ដែង​នៅ​ក្នុង​កម្មវិធី M Countdown និង Inkigayo រួច​ទៅ​ហើយ។ ព័ត៌មាន​ខាង​លើ​បាន​ធ្វើ​ឲ្យ​ហ្វេន​របស់​ម្ចាស់​បទ The Boys ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​ពួក​គេ​បាន​ចាំ​​ពេល​នេះ ៥​ឆ្នាំ​មក​ហើយ។ នេះ​ក៏​ជា​អាល់ប៊ុម​ខួប​១៥​ឆ្នាំ​នៃ​ក្រុម​ចម្រៀង​នេះ​ផង​ដែរ។

អាល់ប៊ុម Forever 1 របស់ SNSD ក៏​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ឯង ដោយ​ក្នុង​ថ្ងៃ​ដំបូង​ចេញ​លក់​គឺ​លក់​បាន​ដល់​ទៅ​ជាង ១០០០០០អាល់ប៊ុម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម