អាយុ​ស្មើ​គ្នា​មែន តែ Bai Lu ត្រូវ​គេ​ថា​ចាស់​ជាង Ju Jing Yi ឆ្ងាយ​ពេល​ក្នុង​ស៊ុម​រូប​តែ​មួយ

  • 2022-08-15 02:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​របស់​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Bai Lu ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​ក្រោយ​រូប​នាង​នៅក្បែរ តារា​សម្ដែង​ស្រី Ju Jing Yi ត្រូវ​បាន​បង្ហោះ។

កាល​ពី​ថ្ងៃ​ទី ១១ ខែសីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា ការ​ប្រៀបធៀប​សម្រស់​របស់​តារា​សម្ដែង​ស្រី​ចិន​កំពុង​ឡើង​កូដ​ពីរ​រូប​គឺ Ju Jing Yi និង Bai Lu បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​លើ​បណ្ដាញ​សង្គម។

តាម​នោះ​ដែរ នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៤​ទាំង​ពីរ​នាក់​ត្រូវ​បាន​រៀប​ឲ្យ​អង្គុយ និង​ឈរ​ក្បែរ​គ្នា។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ទស្សនិកជន​បាន​លាន់​មាត់​ថា ទោះ​បីជា​មាន​អាយុ ២៨​ឆ្នាំ​ដូច​គ្នា​ក៏​ដោយ តែ Ju Jing Yi មើល​ទៅ​ក្មេង​ជាង​វ័យ រីឯ​មិត្ត​រួម​ការងារ Bai Lu វិញ​មាន​វ័យ​ជ្រេ​ជាង​វិញ។

យ៉ាងណាក្ដី អ្នក​គាំទ្រ​របស់ Bai Lu បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា ទោះ​តារា​ក្នុង​ចិតុ្ត​របស់​ពួក​គេ​អាច​មើល​ទៅ​ជ្រេ​ក៏​ពិត​មែន តែ​នាង​មិន​ដែល​ឆ្លង​កាត់​មុខ​កាំបិត ដូច Ju Jing Yi ដែល​កែ​ពេញ​មួយ​ទម្រង់​មុខ​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រធានបទ​នេះ​រឹត​តែ​ក្ដៅ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម Weibo៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម