តារា​សម្ដែង​ប្រុស​ជប៉ុន​រង​ការ​រិះគន់​ព្រោះ​មាន​មិត្ត​ស្រី​៧​នាក់​ក្នុង​ពេល​តែ​មួយ

  • 2022-08-11 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ជប៉ុន Shinichi មាន​សង្សារ​៧​នាក់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​អត់​មិន​ខឹង​មិន​បាន។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌​មាន Bunshun បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ជួរ​មុខ​ជប៉ុន Shinichi មាន​មនោសញ្ចេតនា​ជាមួយ​មនុស្ស​ស្រី​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែមួយ។ កាល​ពី​ថ្ងៃ​ទី ៣ ខែ​សីហា​កន្លង​ទៅ លោក​ត្រូវ​បាន​ប្រទះ​ឃើញ​ដឹក​មនុស្ស​ស្រី​ម្នាក់​ទៅ​ផ្ទះ ក្រោយ​២​ម៉ោង អ្នក​ទាំង​ពីរ​ចេញ​ពី​ផ្ទះ​វិញ។

បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​បើក​ឡាន​ទៅ​តំបន់​ផ្សេង​មួយ​ទៀត​នៅ​ទីក្រុង​តូក្យូ ហើយ​បាន​មាន​សកម្មភាព​ផ្អែមល្ហែម​នឹង​គ្នា។ នៅ​ពេល​ដឹង​ថា​ត្រូវបាន​អ្នក​កាសែតដឹង​រឿង​របស់​ខ្លួន តារា​ប្រុស​កើត​ឆ្នាំ ១៩៨៥ បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ តែ​លោក​បាន​បដិសេធ​នារី​វ័យ​១៩​ឆ្នាំ​ដែល​លោក​ជូន​ទៅ​ផ្ទះ​នេះ មិន​មែន​ជា​មិត្ត​ស្រី​ស្រី​ គ្រាន់​តែ​មាន​អារម្មណ៍​ល្អ​នឹង​គ្នា។

ទន្ទឹម​នឹង​នោះ​ គឺ​លោក​មាន​មនោសញ្ចេតនា​នឹង​មនុស្ស​ស្រី​៦​នាក់​ផ្សេង​ទៀត សរុប​គឺ​មាន​មនោសញ្ចេតនា​ជាមួយ​មនុស្ស​ស្រី​៧​នាក់។ លោក​បាន​ឲ្យ​ដឹងថា​ នារី​ទាំង​នេះ​ភាគ​ច្រើន​គឺ​ជា​អ្នក​គាំទ្រ​របស់​លោក ដោយ​លោក​បាន​ទាក់ទង​ពួក​គេ​តាម​បណ្ដាញ​សង្គម Twiiter។ ព័ត៌មាន​ខាង​លើ​បា​ន​ធ្វើ​ឲ្យ​ទស្សនិកជន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី