៥ សញ្ញាបង្ហាញថាអ្នកមាន EQ ខ្ពស់ជាងមនុស្សធម្មតា
- 2023-08-20 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សញ្ញាបង្ហាញថាអ្នកមាន EQ ខ្ពស់ជាងមនុស្សធម្មតា
សម្រាប់មនុស្សដែលត្រូវរឿងភាគច្រើនចំពោះប៉ុន្មានចំនុចខាងក្រោមនេះ អ្នកអាចនឹងមានភាពវៃឆ្លាតខាងផ្នែកអារម្មណ៏ ឬ EQ ច្រើនជាងមនុស្សទូទៅ៖
១. មានចិត្តអាណិតអាសូរដល់មនុស្សដែលលំបាកជាងខ្លួន
នៅពេលដែលអ្នកយល់កាន់តែច្បាស់ពីអារម្មណ៏ខ្លួនឯង នោះវាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការយល់ពីអារម្មណ៏ និង ទុក្ខលំបាករបស់មនុស្សជុំវិញខ្លួន។ មនុស្សដែលមាន EQ ខ្ពស់ភាគច្រើននឹងពិតវែកញែករិះគន់ រឿងរ៉ាងអ្នកដទៃនោះទេ មានតែគិតថាមនុស្សគ្រប់គ្នាមានទុក្ខលំបាកផ្សេងៗគ្នា ទោះជាមិនបានប្រកូកប្រកាសអោយគេឯងដឹងក្ដី។
២. សម្ដីសំដៅនិយាយចេញទៅមានការគិតគូរខ្ពស់
មនុស្សដែលមាន EQ ខ្ពស់នេះតែងតែមានការគិតគូរខ្លាំងណាស់ ពីអ្វីដែលពួកគេនិយាយចេញទៅ។ យោងតាមអ្នកជំនាញ ពួកគេកម្រនឹងប្រើប្រាស់ពាក្យ “ខ្ញុំដឹងថាអ្នកមានអារម្មណ៏យ៉ាងណា” ព្រោះពួកគេដឹងច្បាស់ថាគ្មាននរណាម្នាក់ដឹងពីសាច់រឿងច្បាស់ជាងសាមីខ្លូនគេផ្ទាល់នោះទេ។
៣. មិនខ្លាចការផ្លាស់ប្ដូរ
មនុស្សភាគច្រើនដែលមិនរុញរានឹងការផ្លាស់ប្ដូរច្រើនតែមាន EQ ខ្ពស់ ព្រោះពួកគេដឹងយ៉ាងច្បាស់ថាឱកាសភាគច្រើននៅក្នុងជីវិតគឺកកើតចេញពីការធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុននេះឯង។
៤. ដឹងថាគួរសម្រាកពេលណា
ភាគច្រើនមនុស្សដែលចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អ ច្រើនតែជាដែលមាន EQ ខ្ពស់ព្រោះពួកគេអាចសម្រាក ដើម្បីពិចារណាអោយបានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្ត។
៥. ចង់អភិវឌ្ឍន៏ខ្លួនឯង តែមិនទាមទារភាពឥតខ្ចោះនោះទេ
គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយមនុស្សដែលមាន EQ ខ្ពស់ភាគច្រើនយល់ច្បាស់ខ្លាំងណាស់ពីចំនុចមួយនេះ។ វាជារឿងមួយចាំបាច់ខ្លាំងដែលត្រូវទទួលស្គាល់ថាខ្លួនកំពុងស្ថិតនៅក្នុងកម្រិតណា កន្លែងមួយណា ហើយធ្វើបែបណាទើបអាចបោះជំហ៊ានទៅមុខបានទៀត។