ទៅលេងឋានសួគិ៍លើដីនៅភ្នំម្រេចកង្កែប មើលសមុទ្រពពកនិងសត្វស្លាបយ៉ាងសប្បាយចិត្ត

  • 2022-08-08 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នំម្រេចកង្កែប មានទីតាំងស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយប្រហែល 90គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ។

លោកអ្នកនឹងទទួលបានបទពិសោធន៍ប្លែកអារម្មណ៍ជាមួយនឹងទេសភាពធម្មជាតិ ព្រៃឈើ លេងទឹកជ្រោះ ទស្សនាសត្វស្លាប សមុទ្រពពក មើលថ្ងៃរះពេលព្រឹកព្រលឹម ជាមួយកាហ្វេក្ដៅៗក្រោមបរិយាកាសត្រជាក់រងារនៃតំបន់បៃតងដ៏ស្រស់ត្រកាល បោះជំរុំលើពយម្រេចកង្កែប ។

ភ្នំម្រេចកង្កែប មិនត្រឹមតែជាឋានសួគ៌នៅតំបន់អារ៉ែងប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងគយគន់សត្វស្លាប​និងសត្វល្មូនជាច្រើនប្រភេទទៀតផង។ បើអ្នកជ្រើសរើសដំណើរកម្សាន្តនៅម្រេចកង្កែប សូមកុំភ្លេចកែវឆ្លុះណា៕

(Creditphoto: ដំណើរផ្សងព្រេង-Adventuros)

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម