វិធីងាយៗទាំង ៥ យ៉ាងដែលអាចជួយសម្រកទម្ងន់បានលឿន និងឆាប់រហ័សបំផុត

  • 2022-08-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានបានមានបានគិតគូហើយឬនៅសម្រាប់ការផ្លាស់ប្ដូររូបរាងឲ្យស្អាតសម្រាប់ឆ្នាំថ្មីនេះ? បើមិនទាន់ទេគួរកុំភ្លេចឲ្យសោះក្នុងការចំណាយពេលវេលាដើម្បីថែរក្សាខ្លួន ទាំងការសម្រកទម្ងន់យករាងស្អាត និងការថែទាំសុខភាពឲ្យបានល្អ។

អ្នកទាំងអស់គ្នាដឹងរួចមកហើយថា ការសម្រាកទម្ងន់អាចមានផលវិបាកជាច្រើនប្រសិនបើអ្នកមិនមានការតស៊ូខ្លាំងនោះ ផ្ទុយទៅវិញការឡើងគីឡូបើអ្នកភ្លេចខ្លួនតែមួយភ្លែតវានឹងឡើងលឿនតែម្ដង។ ខណៈពេលថ្មីៗនេះការបើកដំណើរការប្រទេសមានការមមាញឹកខ្លាំង វាក៏អាចធ្វើឲ្យអ្នកមមាញឹកទៅតាមនោះដែរ ទាំងមុខរបររកស៊ី ការងារ និងការសិក្សាជាដើម ហើយវាអាចនឹងបណ្ដាលឲ្យអ្នកឡើងទម្ងន់ខ្លាំងក្នុងរយៈខ្លីដោយសារភាពរវល់ទាំងនោះ ប៉ុន្តែកុំបារម្ភឲ្យសោះយើងមានវិធីដោះស្រាយ។

អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗទាំងប្រាំខាងក្រោមនេះដោយខ្លួនឯងជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងរូបសម្រស់ស្រស់ស្អាត៖

  • ការញ៉ាំផ្លែឈើស្រស់ជាអាហារសម្រន់ ផ្លែឈើស្រស់ៗសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងគ្មានជាតិកាឡូរីដែលធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ តែបើអ្នកញ៉ាំកាន់តែច្រើនសុខភាពនឹងសម្រស់កាន់តែល្អប្រសើរ។

  • ការផឹកកាហ្វេខ្មៅជាប្រចាំ បើសិនអ្នកមិនចេះផឹកកាហ្វេខ្មៅសុទ្ធ អ្នកអាចលាយជាមួយទឹកដោះគោស្រស់បន្ដិច ហើយបើមិនចំនូលកាហ្វេ អ្នកអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិច ឬទឹកដោះគោស្រស់ក៏បាន។

  • ការផឹកទឹកដោះគោស្រស់ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតជាច្រើនដែលជួយផ្ដល់ថាមពលពេញមួយថ្ងៃ ហើយវាជួយបង្កើនការរំលាយអាហាររបស់អ្នកបានល្អ និងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន។

  • ការញ៉ាំអាហារពេលល្ងាចតិច ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើន និងកុំញ៉ាំបាយអៃ បើអ្នកចម្អិនគួរប្រើប្រភេទបន្លែបៃតង ពីព្រោះពួកវាសម្បូរសារធាតុចិញ្ចឹមជាច្រើន ជាពិសេសការញុំាសាលាដ ផ្លែឈើ និងទឹកដោះគោជាអាហារពេលល្ងាចគឺល្អដ៏ល្អបំផុត។

  • ចំណាយពេលហាត់ប្រាណខ្លះៗនៅពេលទំនេរ អ្នករវល់ពេញមួយថ្ងៃហើយក្នុងការធ្វើការដូចច្នេះរាងកាយអាចនឹងស្ពឹក គួរចំណាយពេល ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណឲ្យរាងកាយរបស់អ្នកមានភាពសកម្ម ល្អទាំងសុខភាពនឹងអាចសម្រករាងបាន។

ទាក់ទងទៅនឹងការហាត់ប្រាណ មិនចាំបាច់តែទៅក្លឹបហាត់ប្រាណនោះទេ អ្នកអាចធ្វើវានៅផ្ទះ ឬក៏ការការធ្វើសកម្មភាពនានានៅខាងក្រៅដូចជា ការជិះកង់ និងដើរជាដើម។ ដូច្នេះព្យាយាមអនុវត្តវិធីទាំងប្រាំខាងលើងនេះជាប្រចាំថ្ងៃ ដើម្បីការគ្រប់គ្រងទម្ងន់ និងទទួលបានសុខភាពល្អរូបសម្រស់ស្រស់ស្អាត ហើយចាំថាការធ្វើលំហាត់ប្រាណគឺជារឿងចម្បងនឹងសំខាន់ជាងគេដែលអ្នកត្រូវធ្វើជាប្រចាំ៕

ចុចអានបន្ត៖ វិធីសាស្ត្រងាយៗក្នុងការប្ដូរពី ស្ត្រេស ឲ្យទៅជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯងវិញ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម