សញ្ញាបង្ហាញថាដៃគូរបស់អ្នកកំពុងតែអាក់អន់មិនសប្បាយចិត្ត និងវិធីដោះស្រាយ

  • 2022-08-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលដៃគូរបស់អ្នកមានការពិបាកចិត្តខ្លាំង រឿងដំបូលដែលអ្នកគិតឃើញនោះគឺរិះរកវិធីដើម្បីធ្វើយ៉ាងណាឲ្យដៃគូរបស់អ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាអាចមានភាពស្មុគស្មាញបន្ដិច ប្រសិនបើដៃគូរបស់អ្នកមានការរអ៊ូរទាំ ចង់បានការយកចិត្តទុកដាក់ពីអ្នក ក៏ប៉ុន្តែមិនព្រមពន្យល់អំពីមូលហេតុមកកាន់អ្នកសោះដែលអាចបង្កជាការអាក់អន់ចិត្តខឹងគ្នាបាន។

សញ្ញាដែលអាចបញ្ជាក់បានថាដៃគូរបស់អ្នកកំពុងតែមានការអាក់អន់មិនសប្បាយចិត្តជាមួយអ្នក៖

  • ពួកគេចាប់ផ្តើមដកខ្លួនចេញពីអ្នក មិនឲ្យអ្នកប៉ះគាត់ឡើយ ហើយរាល់ការនិយាយស្ដីរបស់ពួកគាត់ហាក់ដូចជាមានអត្ថន័យពីរយ៉ាង
  • ដៃគូរបស់អ្នកបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកតិចជាងមុន ហើយរាល់ការប្រាស្រ័យទាក់ទងជាមួយពួកគាត់បានក្លាយទៅជាភាពតានតឹងទៅវិញ

របៀបនៃការប្រាស្រ័យទាក់ទងនៅពេលដែលដៃគូរបស់អ្នកមិនសប្បាយចិត្ត៖ វាពិតជាពិបាកក្នុងការចៀសវាងយករឿងមកដាក់ខ្លួននៅពេលដែលដៃគូរបស់អ្នកមិនព្រមចែករំលែកអ្វីដែលធ្វើឲ្យពួកគេខឹងមិនសប្បាយចិត្តជាមួយអ្នកនោះ។ ចាប់ផ្ដើមពីការ អនុញ្ញាតឲ្យដៃគូរបស់អ្នកបានដឹងអំពីអារម្មណ៍របស់អ្នកចំពោះគាត់ ការបង្ហាញអំពីអារម្មណ៍នៃការយកចិត្តទុកដាក់នឹងអាចធានាបានថាពួកគាត់មានផាសុខភាពគ្រប់គ្រាន់ដើម្បីបង្ហាញអំពីអារម្មណ៍ពិតជាមួយអ្នក។ ក្រៅពីនេះការផ្ដល់ពេលវេលាគ្រប់គ្រាន់ ក៏អាចឲ្យពួកគាត់គិតឡើងវិញថាគួរតែប្រាប់អ្នកអំពីមូលហេតុដែលពួកគាត់ខឹងអាក់អន់ចិត្តជាមួយអ្នកបានផងដែរ។

នៅពេលដែលអ្នកខិតខំព្យាយាមធ្វើការដោះស្រាយជាមួយដៃគូដែលកំពុងតែអាក់អន់តូចចិត្ត តែគេមិនព្រមធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកវិញ វាអាចជាការបំបាក់ទឹកចិត្តយ៉ាងខ្លាំង។ ដៃគូរបស់អ្នកគឺជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នក ដូច្នេះវាពិតជាមានសារសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់អំពីអារម្មណ៍របស់ពួកគាត់ ដើម្បីឲ្យពួកគេធ្វើការចែករំលែកអំពីអារម្មណ៍របស់ពួកគាត់មកអ្នកវិញ៕

ចុចអានបន្ដ៖ ការពិតទាំង ៦ យ៉ាងនេះហើយដែលឪពុកម្តាយតែងតែលាក់បាំងមិនប្រាប់កូនៗរបស់ពួកគាត់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម