ការពិតទាំង ៦ យ៉ាងនេះហើយដែលឪពុកម្តាយតែងតែលាក់បាំងមិនប្រាប់កូនៗរបស់ពួកគាត់

  • 2023-08-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចិញ្ចឹមកូនគឺជាការងារដ៏លំបាកមួយដែលអ្នកមិនអាចធ្វើការប្រកែក ឬតវ៉ាបានឡើយ ពីព្រោះអ្នកនឹងទទួលរងបន្ទុកដ៏ច្រើនសន្ធឹកសន្ធាប់ ទាំងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ពួកគាត់ និងទាំងពេលវេលាក្នុងការចំណាយពេលជាមួយ។ ប៉ុន្ដែបើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ឪពុកម្ដាយតែងតែធ្វើការស៊ូទ្រាំជានិច្ចដើម្បីកូនៗរបស់ពួកគាត់ដែលវាបានធ្វើឲ្យពួកគាត់ទទួលរងភាពតានតឹងកាន់តែខ្លាំងឡើង។

តាមការសិក្សាមួយបានរកឃើញថាប្រហែលជាង ៦៩ ភាគរយនៃឪពុកម្តាយមិនមានឆន្ទៈក្នុងការនិយាយប្រាប់ការពិតទៅកាន់កូនៗរបស់ពួកគាត់ឡើយ ហើយប្រហែលជាង ៦១ ភាគរយទៀតនៃឪពុកម្តាយបានកុហកកូនៗរបស់ពួកគាត់ ពីព្រោះតែការភ័យខ្លាចដែលឪពុកម្តាយមិនចង់ឲ្យកូនៗមានការព្រួយបារម្ភទៅលើបញ្ហាទាំងនោះដូចជារូបគាត់ដែរ។

ខាងក្រោមនេះគឺជារឿងពិតទាំងប្រាំមួយយ៉ាងដែលឪពុកម្តាយមានការលំបាកក្នុងការពិភាក្សា ឬប្រាប់ទៅកាន់កូនៗរបស់ពួកគេ៖

  • ពួកគាត់មិនដែលនិយាយថាពួកគាត់កំពុងតែមានបញ្ហាលុយកាក់ឡើយទៅកាន់កូនៗនោះទេ
  • មានផលពិបាកក្នុងការមិនឆ្លើយតបទៅកាន់សំណួរដែលកូនៗរបស់ពួកគាត់បានសួរឬចង់ដឹង
  • ការមិននិយាយបង្អាប់កូនៗរបស់ពួកគាត់ដែលទាក់ទងទៅនឹងទេពកោសល ឬរឿងអនាគតរបស់កូន
  • មិនធ្វើការបង្ហាញអំពីអារម្មណ៍ភ័យខ្លាចចំពោះរឿងអនាគតរបស់កូនៗដែលកូនគាត់បានសម្រេចចិត្ត
  • ហើយពួកគាត់តែងតែធ្វើការលាក់បាំងអំពីបញ្ហាសុខភាបរបស់ពួកគាត់ទៅកាន់កូនៗ

មិនថាមានហេតុផលអ្វីក៏ដោយក្នុងនាមជាឪពុកម្តាយគឺនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកូនៗរបស់ពួកគាត់ទទួលបានអនាគតភ្លឺស្វាង និងដើម្បីក្លាយជាមនុស្សដែលមានការទទួលខុសត្រូវនៅក្នុងសង្គមរស់នៅ។ ឪពុកម្ដាយគឺជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងជីវិតរស់នៅរបស់កូនៗ ហើយអ្នកត្រូវតែធ្វើជាគំរូដ៏ល្អបំផុតសម្រាប់ពួកគាត់ ដើម្បីក្លាយជាឪពុកម្តាយដ៏ល្អបំផុត៕

ចុចអានបន្ត៖ ចំណុចទាំង ៦ យ៉ាងរបស់បុរសដែលបញ្ជាក់បានថាគាត់គឺជាមនុស្សដែលមានភាពស្មោះស្ម័គ្របំផុត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម