រឿងសំខាន់ៗ ដែលអ្នកមិនគួរនិយាយចេញឡើយនៅពេលណាដែលមានការជួបជុំមិត្តភក្តិ

  • 2023-08-19 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការនិយាយប្រាប់រឿងផ្ទាល់ខ្លួនទៅកាន់មិត្តសម្លាញ់ ឬជាមួយក្រុមគ្រួសាររបស់អ្នកអាចជាការបន្ធូរអារម្មណ៍ពីភាពតានតឹង ឬស្ត្រេសដែលមាននៅក្នុងចិត្តបាន ប៉ុន្តែពេលខ្លះវាក៏អាចបង្កជាបញ្ហាដ៏ធ្ងន់ធ្ងរដល់អ្នកបានផងដែរ។ មានរឿងខ្លះអ្នកគួរតែនិយាយបញ្ចេញវាចោលដើម្បីទទួលបានអារម្មណ៍ល្អប្រសើរនឹងសប្បាយចិត្ត តែក៏មានរឿងមួយចំនួនទៀតដែលអ្នកគួរតែរក្សាការសម្ងាត់នឹងមិនប្រាប់នរណាទាំងអស់។

ប្រសិនបើអ្នកបើកចំហអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អ្នកដទៃគ្មានសល់នោះ វាអាចបណ្ដាលឲ្យអ្នកខូចចិត្តនឹងបាត់បង់ការទុកចិត្តគ្នាបាន។ នៅពេលដែលការទុកចិត្តរបស់អ្នកចំពោះអ្នកដទៃត្រូវបានខូចខាតនោះវាពិតជាលំបាកខ្លាំងណាស់ក្នុងការទាញយកមកវិញ ឬក៏ចង់ឲ្យរឿងទាំងនោះត្រលប់ថយក្រោយដូចដើម។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាពេលដែលយើងមានបញ្ហាជីវិត ឬទំនាក់ទំនងស្នេហា យើងតែងតែចង់ប្រាប់មិត្តភក្តិ?

ហើយរឿងទាំងប្រាំបីយ៉ាងនេះដែលអ្នកនិយាយឡើយពេលមានការជួបជុំមិត្តភក្តិ៖

  • អំពីបញ្ហារឿងលុយកាក់របស់អ្នក
  • រឿងលម្អិតអំពីការឈ្លោះប្រកែកជាមួយដៃគូសង្សាររបស់អ្នក
  • ព័ត៌មានលម្អិតអំពីរឿងផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់អ្នក
  • ការនិយាយរឿងមិនល្អអំពីសាច់ញាតិរបស់ដៃគូ ឬរបស់អ្នក
  • រឿងអាថ៌កំបាំងរបស់អ្នកដូចជាការបង្ហាញការសន្ទនានៃការផ្ញើសារ
  • រឿងការពិតដែលពួកគេមិនចូលចិត្តក្នុងចំណោមមិត្តភក្តិរបស់អ្នក
  • ការប្រាប់អំពីរឿងផិតក្បត់គ្នានៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកទៅប្រាប់គេ
  • និងការនិយាយប្រាប់អំពីទំនាក់ទំនងរបស់អ្នកជាមួយអតីតទៅកាន់ពួកគេ

មានហេតុផលផ្សេងៗទៀតជាច្រើនដែលមនុស្សម្នាក់ៗធ្វើការផ្សព្វផ្សាយរឿងផ្ទាល់ខ្លួនប្រាប់អ្នកដទៃ សម្រាប់អ្នកខ្លះវាអាចជាការអួត ហើយអ្នកខ្លះទៀតគ្រាន់តែចង់បញ្ចេញវាឲ្យអស់ពីក្នុងខ្លួនដើម្បីបន្ធូរអារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចងចាំថា ចំពោះរឿងនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក ឬរឿងលម្អិតផ្ទាល់ខ្លួនមួយ កុំធ្វើការបើកចំហឲ្យអស់ពេក ពីព្រោះវានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់អ្នក៕

ចុចអានបន្ត៖ មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យអ្នកជួបតែមនុស្សចរិតមិនល្អ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម