ស្នេហ៍​ពិត​របស់​អ្នក​នឹង​បង្ហាញ​មុខ​នៅ​ទីណា គួរ​ទៅ​ណា​ដើម្បី​ឆាប់​បាន​ជួប?

  • 2022-08-05 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា អ្នក​គួរ​ទៅ​ណា​ដើម្បី​ងាយ​ជួប​ស្នេហ៍ពិត​របស់​ខ្លួន​​នោះ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. កីឡាដ្ឋាន កន្លែង​លេង​កីឡា

អ្នក​ជា​មនុស្ស​ចូលចិត្ត​ភាព​រឹងមាំ ក្លាហាន និង​សកម្ម។ ដូច​នេះ​ មនុស្ស​ដែល​ស័ក្ដិសម​នឹង​អ្នក​គឺ​ជា​អ្នក​ប្រភេទ​មនុស្ស​ដែល​ចេះ​លេង​កីឡា ឬ​ចូលចិត្ត​កីឡា​ជា​ដើម។ អ្នក​អាច​នឹង​ជួប​ស្នេហ៍​ពិត​របស់​​អ្នក​នៅ​កន្លែង​ដូច​ជា កីឡាដ្ឋាន​ប្រកួត​កីឡា ឬ​កន្លែង​ហាត់​ប្រាណ​ជា​ដើម។

២. ថ្នាក់​រៀន​ទេព​កោសល្យ​នានា

អ្នក​ជា​មនុស្ស​កំប្លែង និង​មិន​សូវ​គិត​ច្រើន តែ​អ្នក​មាន​ទេពកោសល្យ​ផ្សេង​ៗ​ដែល​អ្នក​ដទៃ​មិន​មាន។ អ្នក​នឹង​​ជួប​គូ​ស្នេហ៍​របស់​អ្នក​នៅ​ក្លឹប​ទេពកោសល្យ​ដូច​ជា ក្លឹប​រៀន​រាំ ក្លឹប​លេង​អុក ឬ​ក្លឹប​ចម្រៀង​ជា​ដើម។ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​ដុង​ពី​ធម្មជាតិ​ដូច​គ្នា។

៣.​ ឆ្នេរ​សមុទ្រ ឬ​កន្លែង​ទេសចរណ៍

អ្នក​ជា​មនុស្ស​ចូលចិត្ត​ដើរ​លេង​ច្រើន​កន្លែង មិន​ចេះ​នៅ​តែ​មួយ​កន្លែង។ ប៉ុន្តែ​ចំពោះ​ស្នេហា អ្នក​ចូលចិត្ត​រក​មនុស្ស​ដែល​ច្បាស់​លាស់ និង​ស្ងប់ស្ងាត់។ អ្នក​ងាយ​ជួប​គូស្រករ​របស់​ខ្លួន​នៅ​កន្លែង​ទេសចរណ៍​ដែល​ស្ងប់​ស្ងាត់ មិន​សូវ​មាន​មនុស្ស​ស្គាល់​ច្រើន។

៤. បណ្ណល័យ បណ្ណគារ កន្លែង​សិល្បៈ

អ្នក​ជា​មនុស្ស​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ អ្នក​មិន​តក់​ក្រហល់​ក្នុង​ការ​រក​ស្នេហា​នោះ​ទេ ដោយ​អ្នក​បណ្ដោយ​តាម​ធម្មជាតិ។ អ្នក​ចូល​ចិត្ត​អ្វី​ដែល​ជ្រៅជ្រះ មិន​ហក់​លោត។ អ្នក​ងាយ​ជួប​ស្នេហា​របស់​ខ្លួន​នៅ​កន្លែង​អាន​សៀវភៅ ការ​តាំង​ពិព័រណ៍ ឬ​កន្លែង​សម្ដែង​សិល្បៈ​ជា​ដើម៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម