ពីកូនអ្នកបោសសំរាមក្លាយជាបវរកញ្ញាចក្រវាលថៃ
- 2022-08-05 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីកូនអ្នកបោសសំរាមក្លាយជាបវរកញ្ញាចក្រវាលថៃ
ធំដឹងក្ដីក្នុងគ្រួសារអ្នកបោសសំរាម បវរកញ្ញាចក្រវាលប្រទេសថៃថ្មី ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
កាលពីថ្ងៃទី ៤ ខែសីហាមុននេះ បណ្ដាញព័ត៌មាន Sanook បានរាយការណ៍ថា Miss Universe Thailand បវរកញ្ញាចក្រវាលថៃថ្មីឈ្មោះ Anna Sueangam-iam បានជួបជាមួយអភិបាលទីក្រុងបាងកកដើម្បីនិយាយពីបញ្ហាបរិស្ថាន។
នៅក្នុងជំនួបនេះ ឪពុកបង្កើតរបស់ស្រីស្អាតអាយុ ២៣ឆ្នាំ ក៏បង្ហាញខ្លួនដូចគ្នា នៅក្នុងឈុតសម្លៀកបំពាក់អ្នកបោសសំរាមរបស់ទីក្រុង។ ភ្លាមៗនោះ មនុស្សជាច្រើនចង់ដឹងពីប្រវត្តិរបស់បវរកញ្ញាថ្មី។ តាមនោះដែរ នាងធំដឹងក្ដីក្នុងគ្រួសារអ្នកក្រ ដោយឪពុកម្ដាយជាអ្នកបោសសំអាតទីក្រុង។
ភាគច្រើនរបស់លេងរបស់នាងគឺបានមកពីការរើសពីធុងសំរាមយកមកជួសជុល។ នាងតែងនៅលើរទេះដាក់សំរាមរាល់ពេលទៅធ្វើការជាមួយឪពុក។ រីឯម្ដាយរបស់នាងក៏មិនមានពេលសម្រាប់នាងដែរ ដោយត្រូវធ្វើការពីម៉ោង៣ភ្លឺ ដល់៧ព្រឹក។
ទោះជាគ្រួសារមិនធូរធារក៏ដោយ តែនាងនៅតែបញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីឈ្មោះថៃ Kasesart ផ្នែកវិទ្យាសាស្ត្រ និងសិល្បៈផងដែរ៕