ទាន់រដូវវស្សាទៅលេងស្ទឹងពពក ស្អាតដូចស្ថានសួគ៍ បាត់ទុក្ខកង្វល់នាំតែអារម្មណ៍ស្រស់ស្រាយ
- 2022-08-04 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាន់រដូវវស្សាទៅលេងស្ទឹងពពក ស្អាតដូចស្ថានសួគ៍ បាត់ទុក្ខកង្វល់នាំតែអារម្មណ៍ស្រស់ស្រាយ
ស្ទឹងពពក មានទីតាំងស្ថិតនៅ ឧទ្យានជាតិក្រវាញខាងត្បូង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨គីឡូម៉ែត្រពីរង្វង់មូល ខេត្តកោះកុង និង១៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ រួចបត់ស្តាំបន្តលេីផ្លូវលេខ៤៨(ត្រង់ផ្លូវបំបែកស្រែអំបិល-ព្រះសីហនុ) និងបត់ស្តាំក្រោយឆ្លងស្ពានស្រែអំបិលរួច ហេីយធ្វេីដំណើរទៅសហគមន៍ភ្នំទ័ពជាងប្រមាណ១៥គីឡូម៉ែត្រ និងត្រូវឡេីងភ្នំដោយថ្មេីរជេីង ឬម៉ូតូប្រមាណ៣គីឡូម៉ែត្របន្ថែមនឹងទៅដល់ទីតាំង ។
សម្រាប់ពពកមិនមានរាល់ថ្ងៃទេ តែបេីមានភ្លៀងពីពេលល្ងាច ឬយប់ច្រេីន នោះទេសចរអាចនឹងមានឱកាសបានទស្សនាពពកហូរតាមជ្រលងមុខនៃទំហំមុខកាត់ជាង៨គីឡូម៉ែត្រប្រៀបដូចជាស្ទឹងដែលជាដេីមហេតុក្នុងការដាក់ឈ្មោះថា “ស្ទឹងពពក”។
នៅពេលយប់ កាន់តែពិសេសថែមទៀត ដោយលោកអ្នកអាចមើលឃើញពន្លឺផ្កាយ ព្រះច័ន្ទចាំងរះអមជាមួយធម្មជាតិ ប្រៀបដូចកំពុងរស់នៅភពបៃតងថ្មីមួយ ដែលស្រស់ស្រាយបំផុត៕